ដោយៈ និស្ស័យ
ភ្នំពេញៈ ចំនួនក្រុមហ៊ុនអាកាសចរណ៍ជាតិ អន្តរជាតិ ដែលភ្ជាប់ការហោះហើរទៅមករវាងកម្ពុជា និងបណ្តាប្រទេសនានាបានកើនដល់ចំនួន៣១ក្រុមហ៊ុនហើយ គិតរហូតដល់ខែមករា ឆ្នាំ២០២៥នេះ។
យោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានផ្តល់ជូនដោយលោកស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យស្ថាប័ននេះ បានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២០ មករា ឆ្នាំ២០២៥ មានក្រុមហ៊ុនអាកាសចរណ៍ហោះហើរទហើរទិស ទៅវិញទៅមកនៅព្រលានយន្តហោះអន្តរជាតិទាំងបីមានចំនួន ១៨៩ជើងក្នុងមួយថ្ងៃ ក្នុងនោះព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានចំនួន១៣១ជើង ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប មានចំនួន៥២ជើង និងព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុមានចំនួន៦ជើងក្នុងមួយថ្ងៃ។
របាយការណ៍ដដែលបានឲ្យដឹងថា កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានជើងហោះហើរទ្វេរទិស សរុបចំនួនជាង៥ម៉ឺនជើង និងមានអ្នកដំណើរឆ្លងកាត់ប្រមាណ៦លាននាក់៕