តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារភាពមិនប្រាកដប្រជានៃការដំឡើងពន្ធដោយរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ នឹងជះផលប៉ះពាល់ដល់តម្រូវការថាមពលពិភពលោក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៣សេន ឬ០,៣% មកនៅត្រឹម៧៨,៧៩ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងសកល 0135 GMT។

ចំណែក តម្លៃប្រេងឆៅ West Texas Intermediate futures (WTI)របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ១៨សេន ឬ០,២% មកនៅត្រឹម៧៥,២៦ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋបាលប្រធានាធិបតីអាមេរិកថ្មីបានគំរាមកំហែងដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ប្រសិនបើប្រទេសនេះមិនចូលរួមចរចាកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមឈ្លានពានរបស់ខ្លួននៅប្រទេសអ៊ុយក្រែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here