តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះតិចតួច ឬអាចនិយាយថា “ស្ថិតក្នុងសភាពទ្រឹង”ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈទីផ្សារបានពិចារណាថ្លឹងថ្លែងអំពីឥទ្ធិពលនៃការប្រកាសអាសន្នថ្នាក់ជាតិស្តីពីថាមពលរបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ ទៅលើការផ្គត់ផ្គង់។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះចំនួន៣សេនមកនៅត្រឹម៧៩,២៦ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៩សេនមកនៅត្រឹម៧៥,៧៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0120 GMT។

រដ្ឋាភិបាលអាមេរិកថ្មីបានដាក់ចេញនូវផែនការមួយ ដើម្បីបង្កើនផលិតកម្មប្រេង និងឧស្ម័ន រួមទាំងការប្រកាសអាសន្នថាមពលថ្នាក់ជាតិ និងការដកសហរដ្ឋអាមេរិកចេញពីកតិកាសញ្ញាទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាក្តី ក្រុមអ្នកវិភាគនៅធនាគារ Morgan Stanley បានលើកឡើងថា គោលនយោបាយនេះមិនអាចជំរុញការវិនិយោគ ឬបង្កើនកំណើនផលិតកម្មថាមពលរបស់សហរដ្ឋអាមេរិកបានភ្លាមៗនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here