កម្ពុជា ប៉ាគីស្ថានរៀបចំកិច្ចប្រជុំគណៈក្មាធិការពាណិជ្ជកម្មចម្រុះ លើកទី១

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្នុងគោលដៅឆ្ពោះទៅបង្កើនការធ្វើពាណិជ្ជកម្មរួមគ្នា

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ជែម កាម៉ាល់ ខាន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវ ចម និម្មល និងលោកជែម កាម៉ាល់ ខាន់ នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈប្រតិភូរបស់ភាគីប៉ាគីស្ថានផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងស្វែងរកកាលានុវត្តភាព សំដៅបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងពិនិត្យ និងស្វែងរកវិស័យដែលមានសក្តានុពល និងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។

នៅវេលាពេលព្រឹកថ្ងៃដដែល លោកពេជ ឫទ្ធី រដ្ឋលេខាធិការក្រេសួងពាណិជ្ជកម្មកម្ពុជា និងលោក Nasir Hamid លេខាធិការនៃក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ក៏បានដឹកនាំគណៈប្រតិភូនៃប្រទេសទាំងពីរចូលរួមពិភាក្សា កម្រិតបច្ចេកទេសនៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here