រដ្ឋមន្រ្តីទេសចរណ៍ជួបប្រធានPATAដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើកវិស័យនេះ

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានអនុញ្ញាតជូន លោក Noor Ahmad Hamid ប្រធានក្រុមហ៊ុនPATA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបកាលពីចុងសប្តាហ៍មុន លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបជាមួយលោក Noor Ahmad Hamid ប្រធានក្រុមហ៊ុន PATA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា និងស្នើសុំឱ្យPATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារសំខាន់ៗ ដែលស្ថិតនៅក្នុងបណ្តាញរបស់ PATA និងស្នើសុំឱ្យPATA ជួយផ្តល់ការចែករំលែកព័ត៌មាន និងសហប្រតិបត្តិការជាបន្តបន្ទាប់ ជាមួយក្រសួងទេសចរណ៍ អំពីព័ត៌មាន ទាក់ទងនឹងលំនាំទេសចរណ៍ តម្រូវការទីផ្សារ រសនិយមរបស់ភ្ញៀវទេសចរ និងព័ត៌មានផ្សេងៗទៀតនៅក្នុងបរិបទនៃកម្ពុជា អាស៊ាន និងពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាងការទទួលបានការគាំទ្រពីPATA ក្នុងការផ្តល់កម្មវិធីអភិវឌ្ឍសមត្ថភាពធនធានមនុស្ស នៅក្នុងវិស័យទេសចរណ៍ ជាពិសេសទៅទៀតនោះគឺ ទេសចរឌីជីថល ទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here