អ្នកវិភាគ អះអាងថា សេដ្ឋកិច្ចនឹងជាប់គាំងពី៧០ទៅ៧៥ភាគរយ បើបិទប្រទេសព្រោះកូវីដ១៩

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ ដោយរកឃើញមនុស្សប្រមាណជាង៣០នាក់បានឆ្លងរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសារទៅកាន់ពលរដ្ឋដោយលើកឡើងថា បានត្រៀមទុកនូវលិខិតនានា ដើម្បីថ្វាយព្រះមហាក្សត្រក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន។

អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា បើសិនជារដ្ឋាភិបាលបិទប្រទេសក្នុងគ្រាអាសន្នមែននោះ សេដ្ឋកិច្ចប្រមាណពី៧០ទៅ៧៥នឹងត្រូវជាប់គាំង។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ចកម្ពុជាមួយរូប បានថ្លែងប្រាប់វិទ្យុបរទេសជាភាសាខ្មែរមួយកាលពីថ្មីៗនេះ ដោយលោកបានលើកឡើងថា នៅពេលប្រទេសដាក់នៅក្នុងគ្រាអាសន្នគឺកម្ពុជាត្រូវបាត់បង់ពីរចំណែកគឺផ្នែកឧស្សាហកម្ម និងផ្នែកសេវាកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា “បើសិនជាដាក់ប្រទេសក្នុងគ្រាអាសន្ន ឧស្សាហកម្មនិងសេវាកម្ម នឹងលែងមានដំណើរការ ហើយទាំងពីរផ្នែកនេះ បើគិតទៅវានឹងធ្វើឱ្យសេដ្ឋកិច្ចប្រមាណពី៧០ ទៅ៧៥ភាគរយនឹងត្រូវជាប់គាំង គឺលែងមានដំណើរការ”។

លោកបណ្ឌិតបន្តថា បើសិនជារដ្ឋាភិបាលសម្រេចបិទតែផ្នែកណាមួយ ខេត្តណាមួយឬរាជធានី ដោយសារតែវាជាកន្លែងផ្ទុះជំងឺនោះ អាចធ្វើបាន តែត្រូវគិតថា បើសិនជាបិទរាជធានី ឬខេត្តសៀមរាបតើត្រូវគាំងសេដ្ឋកិច្ចប៉ុន្មាន។ ជាការកត់សម្គាល់បើសិនជាបិទតែរាជធានីភ្នមពេញ និងខេត្តសៀមរាបលោកជឿថា សេដ្ឋកិច្ចប្រមាណ២០ភាគរយក៏ត្រូវជាប់គាំងដែរ ព្រោះថាទាំងពីតំបន់នេះ គឺមានបណ្ដុំឧស្សាហកម្ម និងសេវាកម្មច្រើនជាងគេនៅទូទាំងប្រទេស។

លោកបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលលោកនឹងគិតគូរច្បាស់ណាស់ ហើយសម្រេចថាយកមួយណារវាងសេដ្ឋកិច្ច និងសុខភាពរបស់ប្រជាជន ។ បើសិនជាពលរដ្ឋមានសុខភាពល្អ នោះសេដ្ឋកិច្ចប្រទេសវានឹងដំណើរទៅដោយរលូនតាមក្រោយដែរ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសារទៅកាន់ពលរដ្ឋថាសម្ដេចមិនចង់ទៅដល់ចំណុចនៃការបិទប្រទេស ឬដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាពពលរដ្ឋ តែសម្ដេចស្នើសុំឱ្យពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ជំនួសវិញ។

សម្ដេចតេជោបានថ្លែងបន្តថា រហូតមកដល់ពេលនេះក្នុងនាមសម្ដេចជាប្រមុខនៃរាជរដ្ឋាភិបាលសូមបញ្ជាក់ថា នឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបទបញ្ជារឱ្យបិទរាជធានីភ្នពេញ ដូចព័ត៌មានបំភ្លើសមួយចំនួននោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here