តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមពាណិជ្ជករកំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃកិច្ចប្រជុំរបស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេងធំៗ (OPEC+) ដែលរៀបចំឡើងនៅសប្តាហ៍នេះ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៩សេនមកនៅត្រឹម៧១,៧៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0205 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ១៤សេនដល់៦៧,៩៦ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមប្រភពមួយចំនួនបានទម្លាយឱ្យដឹងថា នៅឯកិច្ចប្រជុំនៅថ្ងៃទី៥ ខែធ្នូអង្គការ OPEC+ នឹងសម្រេចបន្តកាត់បន្ថយការផលិតប្រេងរហូតដល់ចុងត្រីមាសទីមួយ ឆ្នាំ២០២៥ខាងមុខ។

ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិភាគបានអះអាងថា តម្រូវការប្រេងរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងឈានឡើងដល់ចំណុចកំពូលនៅឆ្នាំក្រោយ ដោយធ្វើឱ្យគម្លាតរវាងតម្រូវការ និងការផ្គត់ផ្គង់កាន់តែរីកធំ។

ដោយឡែក ប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានគេរំពឹងថា នឹងកាត់បន្ថយតម្លៃប្រេងឆៅសម្រាប់លក់ទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here