ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ Mastercard នាព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសចរអន្តរជាតិនឹងទទួលបានបទពិសោធន៍ ទូទាត់ថ្លៃទំនិញ និងសេវាតាមប្រព័ន្ធឌីជីថលកាន់តែងាយស្រួល ដោយគ្រាន់តែទាញយកកម្មវិធីទូទាត់បាគងទេសចរ រួចបញ្ចូលទឹកប្រាក់ក្នុងគណនីបាគងដោយភ្ជាប់ជាមួយប័ណ្ណទូទាត់ Mastercard ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន៕