មន្រ្តីជាន់ខ្ពស់កម្ពុជាលើកឡើងពីមហិច្ឆតាកសាងផ្លូវដែកនៅកម្ពុជាជូនថ្នាក់ដឹកនាំក្រុមហ៊ុន Alstom Group

ដោយៈ គង់ ម៉ាលីនណា

ប៉ារីសៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធា​​​

នទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការ​ងារជាមួយលោក Philippe Delleur អនុប្រធានជាន់ខ្ពស់ផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Alstom Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យដឹកជញ្ជូន ពិសេសការដឹកជញ្ជូនតាមផ្លូវដែក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈជំនួបនេះ ក្រុមហ៊ុនបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា ព្រមទាំងបង្ហា​ញសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាព ចូលរួមជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកម្ពុជា ឱ្យស្របតាមបច្ចេកទេសជាសកល ដែលអាចជំរុញភាពទាន់ពេលវេលា និងកាត់បន្ថយការបំពុលបរិស្ថានជាដើម។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ជម្រាបជូនអំពីកិច្ចការងារ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តន៍លើការធ្វើឱ្យប្រសើរឡើង និងសិក្សាសមិទ្ធិលទ្ធភាព លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា មានជាអាទិ៍ ការធ្វើឱ្យប្រសើរឡើងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ការធ្វើឱ្យប្រ​សើរឡើងផ្លូវដែកភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ គម្រោងសិក្សាសមិទ្ធិលទ្ធភាពរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានសៀមរាប -ក្រុងសៀមរាម និងគម្រោងសិក្សាសមិទ្ធិលទ្ធភាពប្រភេទរថភ្លើងក្រោមដី, AGT, Monorail និង Metro ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here