ទេសាភិបាលធនាគារជាតិចូលរួមចែករំលែកពីបញ្ហាហិរញ្ញវត្ថុនៅប្រទេសជប៉ុន

ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនា​គារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមចែករំលែកទស្សនទានក្នុងកិច្ចពិភាក្សាស្តីពី “អន្តរកាលហិរញ្ញវត្ថុក្នុងការត្រួតពិនិត្យធនា​គារ” ក្នុងវេទិកានិយ័តករហិរញ្ញវត្ថុកម្រិតខ្ពស់ប្រចាំតំបន់អាស៊ី។

វេទិកានេះ ត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាលជប៉ុន និងមានការចូលរួមពីវិនិយោគិនបរទេស ក៏ដូចជាក្រុមហ៊ុនគ្រប់​គ្រងមូលធនអន្តរជាតិធំៗ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនទានលើប្រធានបទជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អន្តរកាលហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឆ្ពោះទៅរកប្រតិបត្តិការប្រកប​ដោយនិរន្តរភាព សំដៅធានាបានប្រព័ន្ធហិរញ្ញវត្ថុ ដែលមានភាពធន់ និងមានយន្តការត្រៀមរួចជាស្រេច ដើម្បីសម្របខ្លួននិងទប់ទល់នឹងភាពមិនច្បាស់លាស់នៃអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here