ចំណេះដឹង! តើ​ធនាគារជាតិ​នៃ​កម្ពុជា​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​យ៉ាងដូចម្តេចខ្លះ?

ដោយ៖ សាវុធ

ភ្នំពេញ៖ កម្រិត​ដុល្លា​រូបនីយកម្ម​ខ្ពស់​ក្នុង​សេដ្ឋកិច្ចកម្ពុជា បានដាក់​កម្រិត​លើ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ។

ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុវត្ត​នូវ​របប​អត្រា​ប្តូរប្រាក់​អណ្តែត​មានការ​គ្រប់គ្រង ដើម្បី​ធានាថា​កម្រិត ប្រែប្រួល​នៃ​អត្រា​ប្តូរប្រាក់​គឺ​ស្ថិតក្នុង​រង្វង់​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​អាច​គ្រប់គ្រង​បាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះ អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ ក៏ត្រូវ​បានធ្វើ​ឡើង​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់ សំដៅ​រួមចំណែក​រក្សា​ស្ថិរភាព​ថៃ្ល​និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។

ប្រាក់​បម្រុង​កាតព្វកិច្ច​ត្រូវបាន​កំណត់ដោយ​ប្រុងប្រយ័ត្ន ដើម្បី​គ្រប់គ្រង​នូវ​ការផ្គត់ផ្គង់​សាច់ប្រាក់​និង​ការផ្ដល់​សាច់ប្រាក់​ងាយស្រួល សំដៅ​គាំទ្រ​ដល់​ប្រព័ន្ធ​ធនាគារ។

ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​ផ្សាយ​មូល​ប​ត្រ​អាច​ជួញដូរ​បាន ដើម្បី​អភិវឌ្ឍ ទីផ្សារ​អន្តរ​ធនាគារ និង​រួមចំណែក​គាំទ្រ​ប្រតិបត្តិការ​គោលនយោបាយ​រូបិយវត្ថុ​ផ្អែកលើ​យន្តការ​ទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here