នាយករដ្ឋមន្រ្តីជប៉ុននឹងបើកកិច្ចប្រជុំដើម្បីដំណើរការជើងហោះហើយជាមួយកម្ពុជា និងប្រទេសក្នុងតំបន់

ដោយៈម៉ាណេត

តូក្យូៈ ជប៉ុនមានបំណងចាប់ផ្តើមពិភាក្សា នៅពាក់កណ្តាលខែកក្កដាស្តីពីការបន្តអាជីវកម្មជើងហោះហើរ ជាមួយប្រទេសចំនួន១០បន្ថែមទៀត រួមមាន ចិនដីគោក កូរ៉េខាងត្បូង និងតៃវ៉ាន់ដែលជាវិធានការមួយ ដែលនឹងត្រូវបានគាំទ្រដោយការបង្កើនសមត្ថភាពធ្វើតេស្តិ៍មេរោគកូរ៉ូណា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងតូក្យូក៏ស្វែងរកការពិភាក្សាការធ្វើដំណើរជាមួយសិង្ហបុរី ម៉ាឡេស៊ី ព្រុយណេ មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងម៉ុងហ្គោលីផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asian Review នៅចុងសប្តាហ៍កន្លងមកនេះ។

នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ ត្រូវបានគេរំពឹងថា នឹងបង្ហាញផែនការសម្រាប់ការចរចារនាពេលឆាប់ៗនេះ។ ការផែនការនេះ បានកើតឡើងជាកិច្ចព្រមព្រៀងរវាងគោលដៅណា ដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រងនៅតំបន់អាស៊ី។

ប្រទេសជប៉ុន បានបើកកិច្ចពិភាក្សាស្រដៀងគ្នានេះរួចហើយ ជាមួយប្រទេសវៀតណាម ថៃ អូស្រ្តាលី និងនូវែលហ្សេឡង់។ ប្រទេសវៀតណាមបានស្វាគមន៍ អ្នកធ្វើជំនួញជនជាតិជប៉ុនប្រមាណ៤៤០នាក់នៅចុងខែមិថុនា។

ផែនការរបស់ទីក្រុងតូក្យូ សម្រាប់ការបើកឡើងវិញ ការធ្វើដំណើរតាមជើងហោះហើរទៅប្រទេស ដែលមានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសជប៉ុន និងបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩។ កោះតៃវ៉ាន់ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុងចំណោមប្រទេសដំបូង ដែលយល់ព្រមនឹងការហោះហើរជាមួយជប៉ុន។

ទោះបីជាទីក្រុងតូក្យូ នឹងជួបពិភាក្សាជាមួយទីក្រុងប៉េកាំង និងសេអ៊ូលក្នុងពេលតែមួយជាមួយតៃវ៉ាន់ក្តី ក៏មានក្តីបារម្ភថាចំនួនអ្នកដំណើរចិន និងកូរ៉េខាងត្បូងនឹងលើសសមត្ថភាពនៃតេស្តរកជំងឺរបស់ជប៉ុន។

អាកាសយានដ្ឋានជប៉ុនបច្ចុប្បន្ន មានសមត្ថភាពធ្វើតេស្តដល់មនុស្ស២,៣០០ នា​ក់​ក្នុងមួយថ្ងៃ។ ការពង្រីកមណ្ឌលតេស្តវិនិច្ឆ័យ និងការណែនាំតេស្តអង្គបដិប្រាណនឹងបង្កើនសមត្ថភាពប្រចាំថ្ងៃដល់មនុស្ស៤០០០នាក់នៅខែសីហា៕

LEAVE A REPLY

Please enter your comment!
Please enter your name here