ដោយៈ ម៉ាលីនណា
ភ្នំពេញៈ សម្តេចធបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានជួបជាមួយ លោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
មូលនិធិ Nippon បានជួយប្រទេសកម្ពុជា តាមរយៈ ការអនុវត្តគម្រោងមួយចំនួន ក្នុងវិស័យអប់រំ ការថែទាំសុខភាព, និងពិការភាព។
The Nippon Foundation ដែលក្នុងរយៈកាល៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើន បានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាព ឱ្យពួកគាត់មានឱកាសត្រឡប់ ទៅប្រកបរបរចិញ្ចឹមជីវិត ក្នុងជីវភាពជាប្រក្រតីឡើងវិញ៕