ច្រកព្រំដែនកម្ពុជា – ថៃ ក្រុងប៉ោយប៉ែត និងស្រះកែវត្រូវបានអនុញ្ញាតឱ្យ បើកដំណើរឡើងវិញហើយ

ដោយៈ ប៊ី

ភ្នំពេញៈ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពCovid-19 ប្រទេសថៃ (CCSA) បានអនុញ្ញាតឱ្យគណៈកម្មាធិការគ្រប់គ្រងជំងឺឆ្លង របស់ខេត្តស្រះកែវបានបើកច្រកព្រំដែន អារញ្ញប្រាថេតឡើងវិញ ដើម្បីដឹកជញ្ជូនទំនិញរវាងប្រទេសថៃ និងកម្ពុជា។

ចាប់ផ្តើមពីថ្ងៃពុធខាងមុខនេះ យានយន្តចំនួន៥០គ្រឿង នឹងត្រូវអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនចន្លោះម៉ោង៨ព្រឹក ដល់ម៉ោង១រសៀលជារៀងរាល់ថ្ងៃ។ រថយន្តនីមួយៗអាចដឹកអ្នកដំណើរបានតែ២នាក់ប៉ុណ្ណោះ ដែលត្រូវពិនិត្យរករោគសញ្ញា Covid-19 ស្របតាមការណែនាំស្តីពីការគ្រប់គ្រងជំងឺ ដែលមានស្រាប់មុនពេលចូលប្រទេសថៃ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Sawanit Suriyakul Na Ayutthaya អភិបាលស្រុកអារញ្ញប្រាថេត បាននិយាយថា សម្រាប់ពេលនេះប្រជាជនកម្ពុជា នឹងត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន តែមិនធ្វើជំនួញទេ។

លោកបានបន្តថា “អាជីវករអាចយកទំនិញរបស់ពួកគេ ទៅកាន់ផ្សាររ៉ុងក្លឿបាន ប៉ុន្តែពួកគេ នឹងត្រូវហាមឃាត់មិនឱ្យធ្វើដំណើរនៅខាងក្រៅតំបន់ ដែលមិនត្រូវបានអនុ ញ្ញា​តទេ”។

ដោយឡែក លោកឧត្តមសេនីយ៍ឯក Kongcheep Tantravanich អ្នកនាំពាក្យក្រសួងការពារជាតិថៃ បាននិយាយកាលពីម្សិលមិញថា លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីបានណែនាំឱ្យអាជ្ញាធរ ពាក់ព័ន្ធធ្វើការសកម្មក្នុងការទប់ស្កាត់កម្មករពីការចូលប្រទេសដោយខុសច្បាប់ ដើម្បីការពារការឆ្លងឡើងវិញនៃជំងឺ Covid-19 ។  លោក Kongcheep បានថ្លែងថា “អាជ្ញាធរគួរតែធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីអនុវត្តច្បាប់ប្រឆាំងនឹងអ្នកដែលនាំពលករបរទេសខុសច្បាប់”៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here