មេNBCជួបជាមួយទេសាភិបាលធនាគារកណ្តាល ទីម័រខាងកើត

 ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនា​គារជាតិនៃកម្ពុជា និងលោកHélder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រខាងកើត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគី ដែលរៀបចំឡើងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

 

កិច្ចប្រជុំទ្វេភាគីលើកដំបូងនេះ គឺជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ និងការរឹតចំណងមិត្តភាពយ៉ាងជិតស្និទ្ធ រវាងធនាគារកណ្តាលទាំងពីរ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ នាឱកាសនោះដែរ ទេសាភិបាលនៃស្ថាប័នទាំងពីរ ក៏បានចុះអនុស្សរណៈយោគយល់ ដែលនឹងរួមចំណែកពង្រឹងសមត្ថភាពរបស់មន្រ្តីជំនាញ នៃធនាគារកណ្តាលទាំងពីរ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសឱ្យកាន់តែរឹងមាំ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយៈ ម៉ាលីនណា

LEAVE A REPLY

Please enter your comment!
Please enter your name here