តើការជួលការិយាល័យនៅរាជធានីភ្នំពេញ និងទីក្រុងផ្សេងទៀតក្នុងតំបន់អាសុីមានតម្លៃប៉ុន្មានក្នុងមួយខែ?

អន្តរជាតិ: នៅត្រីមាសទី២ ឆ្នាំ២០២៤ ថ្លៃជួលការិយាល័យលំដាប់ Prime នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ៣,១% ដោយបង្ហាញពីសញ្ញាប្រសើរឡើងបន្តិចបើធៀបនឹងការធ្លាក់ចុះ៣,២% នៅត្រីមាសទី១។នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Knight Frank ។

ខាងក្រោមនេះគឺជាតម្លៃការិយាល័យនៅទីក្រុងចំនួន៥ ក្នុងតំបន់អាសុី-ប៉ាសុីហ្វិកគិត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤៖

ទី១: រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លៃជួលការិយាល័យលំដាប់ Prime នៅរាជធានីភ្នំពេញ បានកើនឡើង២,៧ភាគរយនៅត្រីមាសទី២បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ប្រមាណ២៤,៣៤ដុល្លារក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួលបានស្ថិតក្នុងរង្វង់១៨,៧ភាគរយ។

ទី២: ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ថ្លៃជួលការិយាល័យលំដាប់ Prime នៅរដ្ឋធានីម៉ានីល បានធ្លាក់ចុះ៣,២ភាគរយនៅត្រីមាសទី២បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់១.៣៣៣ប៉េសូ(ប្រហែល២២,៨៦ដុល្លារ)ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួលបានស្ថិតក្នុងរង្វង់១១ភាគរយ។

ទី៣: ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

ថ្លៃជួលការិយាល័យលំដាប់ Prime នៅរដ្ឋធានីសេអ៊ូល បានកើនឡើង៣,៥ភាគរយនៅត្រីមាសទី២បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់៤០.៤៧៨វ៉ុន(ប្រហែល២៩,១៨ដុល្លារ)ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួលបានស្ថិតក្នុងរង្វង់១,៥ភាគរយ។

ទី៤: ទីក្រុងតូក្យូ ប្រទេសជប៉ុន

ថ្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងតូក្យូ បានកើនឡើង០,៥ភាគរយនៅត្រីមាសទី២បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់៥៤,២៥ដុល្លារក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួលបានស្ថិតក្នុងរង្វង់៤,៣ភាគរយ។

ទី៥: ទីក្រុងតៃបុិ កោះតៃវ៉ាន់

ថ្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងតៃបុិ បានកើនឡើង៤ភាគរយនៅត្រីមាសទី២បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ប្រហែល៣០,៤ដុល្លារក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួលបានស្ថិតក្នុងរង្វង់៦,៤ភាគរយ៕ប្រភព: Knight Frank៕

LEAVE A REPLY

Please enter your comment!
Please enter your name here