NBC ផ្សព្វផ្សាយវិស័យមីក្រូហិរញ្ពឲញវត្ថុនៅខេត្តរតនគិរី

ដោយៈ គង់ ម៉ាលីនណា

រតនៈគិរីៈ ធនាគារជាតិនៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្តរតនគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានាព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤។

  សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់ចំនេះដឹងផ្នែកហិរញ្ញវត្ថុ ជំរុញការប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ បង្កើនស្មារតីប្រុងប្រយ័ត្ន និងការពារពីអំពើឆបោកផ្នែកហិរញ្ញវត្ថុនៅតាមសហគមន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោករ័ត្នសុវណ្ណនរៈទេសាភិបាលរងធនាគារជាតិនៃកម្ពុជានិងលោកងិនណែលអភិបាលរងនៃគណៈអភិបាលខេត្តរតនគិរីព្រមទាំងមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសមាគមធនាគារនៅកម្ពុជានិងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានប្រតិបត្តិការក្នុងខេត្តរតនគិរី។

ទេសាភិបាលរងបានលើកឡើងពីប្រវត្តិនៃការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុដំណើរកកើតឡើងវិញនិងការវិវត្តនៃប្រព័ន្ធធនាគារកម្ពុជាសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការពង្រឹងការយល់ដឹងផ្នែកហិរញ្ញវត្ថុកិច្ចប្រតិបត្តិគោលការណ៍ទីផ្សារនិងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ។

លើសពីនេះ អង្គសិក្ខាសាលាក៏បានពិភាក្សា និងលើកសំណួរ ក៏ដូចជាសំណូមពរយ៉ាងផុលផុស ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានា ដែលអ្នកចូលរួមបានជួបប្រទះ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here