កម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល​​ ‘Chief Easy’​​​​ ផ្តល់ប្រាក់​កម្ចីរហូត​ដល់ ៥០០០ ដុល្លារ​ដោយ​គ្មានទ្រព្យ​​ធានា

ដោយៈ តូនិក

ភ្នំពេញៈ ធនាគារ ឈីហ្វ កំពុងផ្តោតលើកម្មវិធី Chief Easy សម្រាប់​​កម្ចីប្រាក់ខ្នាតតូចតាមប្រព័ន្ធ​​ឌីជីថល​​​​របស់ខ្លួន ដែលទទួលបាន​​ការគាំទ្រផ្នែកច្បាប់ដ៏រឹងមាំ​​

កម្មវិធីទូរស័ព្ទ​​នេះត្រូវបានអនុម័តជាលើកដំបូងដោយធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយអនុញ្ញាត ឱ្យមានការ​​ផ្តល់ប្រាក់កម្ចីខ្នាតតូច​​ដល់១០០០ ដុល្លារ។ បន្ទាប់ពីនេះ ធនាគារជាតិនៃកម្ពុជា បានអនុម័ត​​ឱ្យធ្វើបច្ចុប្បន្នភាព​​នៅថ្ងៃទី៨ ខែធ្នូឆ្នាំ២០២២ ដោយបង្កើនចំនួនប្រាក់កម្ចីអតិបរមារហូតដល់៥០០០ដុល្លារដែលអនុញ្ញាតឱ្យកម្មវិធី​​ទូរស័ព្ទនេះអាចបម្រើតម្រូវការហិរញ្ញវត្ថុដល់​​អតិថិជន​​​កាន់តែប្រសើរឡើង

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះផ្តល់ប្រាក់កម្ចីរហូតដល់៥០០០ដុល្លារជាមួយនឹងរយៈពេលរហូតដល់បីឆ្នាំ។ កម្មវិធីChief Easy ត្រូវបានបង្កើតឡើងដើម្បី​​ផ្ដល់ជូន​​ដល់ប្រជាជនកម្ពុជាដែល​​ត្រូវការសេវាកម្មហិរញ្ញវត្ថុ​​។ ភាពងាយស្រួលនៃការប្រើប្រាស់របស់កម្មវិធីទូរស័ព្ទ​​នេះ អនុញ្ញាតឱ្យអតិថិជនស្នើសុំប្រាក់កម្ចីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា​​

Chief Easy ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស និងប្រមូលផ្តុំទិន្នន័យអ្នកប្រើប្រាស់ដ៏មានកិត្យានុភាព

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិនៃធនាគារពាណិជ្ជ ឈីហ្វ (​ខេបូឌា​) ​.​ ​​មានប្រសាសន៍ថា “Chief Easy គឺជាការអភិវឌ្ឍន៍ដ៏លេចធ្លោមួយរបស់យើងកម្មវិធីទូរស័ព្ទនេះទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស និងកំពុងប្រមូលទិន្នន័យអ្នកប្រើប្រាស់​”​។ លោកបន្តថាអតិថិជនអាចវាយតម្លៃភាព អាចទទួលបានឥណទាន ដើម្បី​​ទទួលបានប្រាក់កម្ចីតាមរយៈប្រព័ន្ធធនាគារឌីជីថល និងស្នើសុំប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល”​

ការយកចិត្តទុកដាក់របស់ធនាគារ ឈីហ្វ ចំពោះប្រតិបត្ដិការលើកម្មវិធីទូរស័ព្ទ​ Chief Easy ឆ្លុះបញ្ចាំងពីទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន និងលទ្ធភាពប្រើប្រាស់​​ហិរញ្ញវត្ថុ។ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការធ្វើទំនើបកម្ម​​ឌីជីថល និងភាពជាដៃគូបង្ហាញពីការប្តេជ្ញាចិត្ត​​ ក្នុងការផ្តល់នូវដំណោះស្រាយធនាគារដ៏ទូលំទូលាយ និងងាយស្រួលដល់អតិថិជនរបស់ខ្លួន

ប្រតិបត្ដិលើប្រព័ន្ធ​​ឌីជីថលរបស់ធនាគារ ឈីហ្វ បានក្លាយជារបៀបវារៈអាទិភាពខ្ពស់ ដោយផ្តោតលើការន្លឿការចែកចាយផលិតផល និងសេវាកម្មតាមរយៈបណ្តាញឌីជីថល។ តាមរយៈការវិនិយោគយ៉ាងច្រើននៅក្នុងការធ្វើទំនើបកម្មឌីជីថលធនាគារឈីហ្វ មានគោលបំណងផ្តល់ នូវភាពងាយស្រួលកាន់តែប្រសើរ ដល់អតិថិជនរបស់ខ្លួន និងធានាបាននូវការប្រកួតប្រជែងនៅក្នុងទីផ្សារ​ ​

កិច្ចខិតខំប្រឹងប្រែងរយៈពេល​​មួយទសវត្សរ៍ជាមួយនឹង​​​និមិត្ដសញ្ញាថ្មី

ជាការកត់សម្គាល់រយៈពេលមួយទសវត្សរ៍នៃប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារពាណិជ្ជ ឈីហ្វ (​ខេបូឌា​) .ក បានបង្ហាញនិមិត្តសញ្ញាថ្មីរបស់ខ្លួនជាកិត្យានុភាពលើសពីការផ្លាស់ប្ដូរស្លាកយីហោ​​សាជីវកម្ម តែជាការប្រកាសពីការត្រៀមខ្លួន ចូលក្នុង​​យុគសម័យធនាគារឌីជីថលដំបូងគេ។ និមិត្ដ​​សញ្ញាថ្មី ប្រកបដោយថាមពលគឺជាផ្នែកនៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបនឹងយុវជនជំនាន់ថ្មីនិងចំណេះដឹងផ្នែកបច្ចេកវិទ្យារបស់កម្ពុជា ស្របពេលដែលធនាគារ ឈីហ្វ ប្រារព្ធខួប​​ដប់ឆ្នាំនៅក្នុងឧស្សាហកម្មនេះ

ប្រធាននាយកប្រតិបត្តិនៃធនាគារ ឈីហ្វ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានរំឭកពីការវិវត្តន៍យុទ្ធសាស្ត្ររបស់ធនាគារ ដោយសង្កត់ធ្ងន់លើគុណតម្លៃ​​ថា “​យើងបានកសាងមូលដ្ឋានគ្រឹះនៃទំនុកចិត្តជាមួយអតិថិជនរបស់យើងតាមរយៈការយកចិត្តទុកដាក់ចំពោះក្រមសីលធម៌វិជ្ជាជីវៈ សុចរិតភាព ការប្រុងប្រយ័ត្ន និងតម្លាភាព។ ទាំងនេះមិនគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដែលបានគាំទ្រដល់ការធ្វើដំណើររយៈពេលមួយទសវត្សរ៍នេះរបស់យើង​”​

សម្រាប់ព័ត៌មានបន្ថែមអំពី Chief Easy និងរបៀបស្នើសុំកម្ចី សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ធនាគារ ឈីហ្វ ទាញយកកម្មវិធីទូរស័ព្ទ​ Chief Easy ឥឡូវនេះ។ ស្វែងយល់ពីភាពងាយស្រួលនៃប្រព័ន្ធឌីជីថលរបស់ធនាគារ និងបោះជំហាដំបូងឆ្ពោះទៅរកការពង្រឹងផ្នែកហិរញ្ញវត្ថុ

គេហទំព័រ: https://www.chiefbank.com.kh/en/OnlineServices/ChiefEasy

App Store: https://apple.co/3A1kXzD

Google Play: https://bit.ly/2WrWBkK

☎️ 097 9 900 878 

☎️ 089 900 878

☎️ 010 900 878

LEAVE A REPLY

Please enter your comment!
Please enter your name here