រដ្ឋាភិបាលរក្សាទុកផ្ទៃដីជិត៥៤ហិកតានៅតំបន់ភ្នំព្រះ ភ្នំវែងជាបេតិកភ័ណ្ឌធម្មជាតិរបស់រដ្ឋ

ដោយៈ គង់ សូរិយា

ឧត្តរមានជ័យៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរក្សាទុក តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះភ្នំវែង ស្ថិតក្នុងខេត្តឧត្តរមានជ័យ មានទំហំ៥៣.៨០ហិកតាត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួង ដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមបានឲ្យដឹងថា តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះភ្នំវែង ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថាន តាមក្រមបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here