ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ទទួលបាន​វិញ្ញាបនបត្រ​អនុលោមភាព​សារពើពន្ធ​ប្រភេទ «​មាស​» ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ៣ លើក​ជាប់ៗ​គ្នា

ជា​ថ្មីម្តងទៀត ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក បាន​ទទួល​​វិញ្ញាបនបត្រ​អនុលោមភាព​សារពើពន្ធ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារនៃក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ព្រះរាជាណាចក្រកម្ពុជា​។

នេះ​ជា​លើក​ទី​បី​​​ហើយ​ដែល​ធនាគារ​ទទួល​បាន​ការ​ទទួល​ស្គាល់​ដ៏​វិសេស​វិសាល​​នេះ ដោយ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ចំពោះ​អនុលោមភាព​សារពើពន្ធ​។

​វិញ្ញាបនបត្រ​អនុលោមភាព​សារពើពន្ធ ដែល​បាន​បង្ហាញ​ពីការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះបទប្បញ្ញត្តិ​ពន្ធ ត្រូវបានផ្តល់ជូនដល់​ធនាគារ​សម្រាប់រយៈពេលបីលើកជាប់ៗគ្នា៖ ២០២០-២០២១, ២០២២-២០២៣ និងថ្មីៗ​នេះសម្រាប់ ២០២៤-២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសម្រេចបាននូវវិញ្ញាបនបត្រអនុលោមភាព​សារពើពន្ធ «មាស» ជាប់ៗ​គ្នា​នេះ គឺជាសមិទ្ធផល​ដ៏សំខាន់មួយសម្រាប់​ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ​​ក្នុង​នាម​ជាស្ថាប័នហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវ និងប្រកបដោយក្រមសីលធម៌។

ធនាគារនៅតែ​បន្ដ​រក្សាស្តង់ដាខ្ពស់បំផុតនៃការអនុលោមតាមច្បាប់សារពើ​ពន្ធ​ និងរួមចំណែកជាវិជ្ជមានដល់វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា។

ចាប់តាំងពីបានបើកប្រតិបត្តិការក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ២០១៣ ធនាគារ ឈីហ្វ បាន​ក្លាយ​ពី​ធនាគារ​ឯកទេសទៅជាធនាគារពាណិជ្ជដ៏ទូលំទូលាយមួយនៅក្នុងឆ្នាំ២០១៨។

ធនាគារ​ផ្តល់សេវាកម្ម​ប្រាក់បញ្ញើផ្សេងៗ កម្ចីផ្ទាល់ខ្លួន និងកម្ចី​អាជីវកម្ម ក៏ដូចជា​ដំណោះស្រាយធនាគារអេឡិចត្រូនិក។ ការផ្តោតចម្បង​របស់ធនាគារលើការផ្លាស់ប្តូរឌីជីថលបានរួមចំណែកដល់ដំណើរការហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួនក្នុងឆ្នាំ២០២២​។

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក សូម​ចូល​ទៅកាន់ Chief Bank Cambodia៕

LEAVE A REPLY

Please enter your comment!
Please enter your name here