មន្រ្តីវប្បធ៌មជួបជាមួយភ្នាក់ងារថាមពលបរមាណូអន្តរជាតិសម្រាប់វិភាគនិងជួសជុលបេតិកភ័ណ្ឌ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជំនាញក្រសូងវប្បធ៌ម បានបើកកិច្ចប្រជុំពិភាក្សាជាមួយលោកស្រី Kimberley-ROESSELER មន្រ្តីគ្រប់គ្រងគម្រោង (Programme Management Officer) របស់កម្ពុជានៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)

កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២ កក្កដាកន្លងមក ដឹកនាំដោយលោក ឡេង វិទូ ប្រធាននាយកដ្ឋានស្តីទី នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា និងមន្ត្រីជំនាញបានជួបប្រជុំ ពិភាក្សាការងារជាលោកស្រី Kimberley-ROESSELER មន្រ្តីគ្រប់គ្រងគម្រោង (Programme Management Officer) របស់កម្ពុជានៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងមន្រ្តីទំនាក់ទំនងជាតិលើកិច្ចការបច្ចេកទេស (IAEA)នៅកម្ពុជាមកពីក្រសួងរ៉ែនិងថាមពល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់ទៅលើរបៀបវារៈចំនួន២ដួចជា ទី១ ពិនិត្យលើការអនុវត្តគម្រោង ដែលក្រសួងទទួលបានក្នុងឆ្នាំ២០២៤២០២៥ “Enhancing Nuclear Technology Capacities for Cultural Heritage and Industrial Applications” និងទី២ ពិនិត្យលើសំណើគម្រោងឆ្នាំ២០២៦២០២៧  “Enhancing Nuclear Technology Capacities for Cultural Heritage”

កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់នេះ បានបញ្ចប់ប្រកបទៅដោយផ្លែផ្កា ដោយ លោកស្រី Kimberley-ROESSELER បានឯកភាពគាំទ្រ ចំពោះគម្រោងស្នើសុំសម្រាប់២០២៦២០២៧។

គម្រោងដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងទទួលបាន និងបន្តស្នើទៅ (IAEA) គឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបរាមាណូក្នុងការវិភាគ ពិសោធន៍ និងជួសជុលសម្បត្តិបេតិកភណ្ឌ និងស្នើសុំឧបករណ៍វិភាគ ពិសោធន៍ចាំបាច់មួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here