ក្រុមមន្រ្តីជាន់ខ្ពស់ចុះពិនិត្យទីតាំងនិងត្រៀមសម្រាប់ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានចុះពិនិត្យទីតាំង ត្រៀមរៀបចំពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោនាថ្ងៃទី៥ ខែសីហាខាងមុខ ដោយលោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងពិធីនេះមានការអញ្ជើញចូលរូមពី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីក្រសួងសុខាភិបាល អភិបាលខេត្តកណ្ដាល និងក្រុមការងារជំនាញ មកពីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ចុះពិនិត្យទីតាំងបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងព្រែកជីកហ្វូណនតេជោជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដែលតភ្ជាប់ផ្លូវទឹកពីទន្លេរកម្ពុជាទៅសមុទ្រដោយផ្ទាល់។

គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដូចជា កាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូលចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ ពហុមធ្យោបាដឹកជញ្ជូន។

គម្រោងនេះក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ។

គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ អមដោយការបាញ់កាំជ្រួច និងទូងស្គរទូទាំងប្រទេស ដើម្បីជាការគាំទ្រដល់គម្រោងប្រវត្តិសាស្រ្តនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here