តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានងើបឡើងថ្លៃកាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលទិន្នន័យបង្ហាញថា អត្រាអតិផរណារបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីខែឧសភាកន្លងទៅ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើងត្រឹមតែ០,០៣%ប៉ុណ្ណោះដល់២៣២៦,៤៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះត្រឹមតែ០,១%ដល់២.៣៣៧ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:១៦នាទីព្រឹក។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មអាមេរិកបង្ហាញថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក បានស្ថិតក្នុងសភាពទ្រឹងនៅខែឧសភា បើប្រៀបធៀបនឹងកើនឡើង០,៣%កាលពីខែមេសា។ រីឯ តម្លៃទំនិញបានធ្លាក់ចុះ០,៤% ដែលនេះជាការធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦២,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៥,៦០ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤៩%ដល់២៩,៤១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៦៩%ដល់១០០៧,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ paladium បានងើបឡើង០,២១%ដល់៩៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១៨នាទីព្រឹកថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here