“ជុំវិញទន្លេរមេគង្គ” កម្មវិធីមួយត្រូវបានលើកយកមកបង្ហាញក្នុងមហោស្រពភាពយន្តអន្តរជាតិ

ដោយៈ សូរិយា

ភ្នំពេញៈ កម្មវិធីជុំវិញទន្លេមេគង្គជាកម្មវិធីពិសេសមួយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ ត្រូវបានសម្ពោធនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC)

លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញជាអធិតបីក្នុងពិធីនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីជុំវិញទន្លេមេគង្គជាវេទិកាមួយដែលផ្តោតសំខាន់ពីការផ្សព្វផ្សាយ ពីសារៈសំខាន់របស់បរិស្ថាន និងកិច្ចខិតខំប្រឹងប្រែង ក្នុងការងារអភិរក្សរបស់ក្រសួង អង្គការជាតិ អន្តរជាតិ និងការចូលរួមរបស់បុគ្គល នៅតាមដងទន្លេមេគង្គ តំបន់មាត់សមុទ្រ និងតំបន់នានានៃប្រទេសកកម្ពុជា ដើម្បីការអភិវឌ្ឍជារនិរន្តភាព សម្រាប់ដល់ក្មេងៗជំនាន់ក្រោយៗទៀត។

កម្មវិធីនេះបានរួមបញ្ចូលការដាក់តាំងពិព័ណ៌ស្តីពីសត្វស្លាបនៅកម្ពុជាបទបង្ហាញនិងការចាក់បញ្ចាំងវីដេអូខ្លីៗស្តីអំពីការងារការពារបរិស្ថានជាមួយនឹងកិច្ចពិភាក្សារវាងអ្នកជំនាញនិងប្អូនៗសិស្សនិងនិស្សិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here