ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាប្រមូលចំណូលបាន ចំនួន៥០៨លានដុល្លារ ដែលស្មើនឹង៧,១៥ភាគរយនៃថវិកា ដែលបានរំពឹងទុកសម្រាប់ឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចំណូលខែមេសាចំនួន៥០៨លានដុល្លារ បានមកពីពន្ធ៨៨ ភាគរយ បានមកពីជំនួយ0,៨ភាគរយ និងពីប្រភពចំណូលផ្សេងទៀត ១០,៣ ភាគរយ ។
បើគិតពីចំនួនជាក់លាក់ ចំណូលសរុចចំនួន ២.០៩០ ពាន់លានរៀល (៥០៨លានដុល្លារ) មាន១.៨៥៧ពាន់លានរៀល (៤៥១ លានដុល្លារ) ជាចំណូលពីពន្ធ១៧ពាន់លានរៀល ចំណូលពីជំនួយ (៤,៣ លានដុល្លារ) និង២១៦ពាន់លានរៀល (៥២,៥ លានដុល្លារ) ចំណូលពីប្រភពផ្សេងទៀត។ បើធៀបកាលពីខែមុន ប្រាក់ចំណូលរបស់រដ្ឋាភិបាលបានថយចុះ៣៣ភាគរយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ រដ្ឋាភិបាលបានចាត់ទុកថា ការថយចុះនៃប្រាក់ចំណូលនេះ ដោយសារការធ្លាក់ចុះនៃប្រាក់ចំណូលពន្ធ៥៦,៨២ ភាគរយ ចំណូលទាបពីការលក់ទំនិញ និងសេវាកម្ម៩ ភាគរយ និងចំណូលពន្ធទាបពីពាណិជ្ជកម្មអន្តរជាតិ៤ភាគរយ។
លោកបណ្ឌិត ជ័យ តិច អ្នកជំនាញស្រាវជ្រាវ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃក្រុមហ៊ុន Dynamic Alliance Consulting (DAC) បានប្រាប់ខ្មែរថាមស៍ថា ការផ្លាស់ប្តូរគោលនយោបាយពន្ធ ក៏ដូចជាកិច្ចព្រមព្រៀងសេរីទ្វេភាគី បានកាត់បន្ថយអត្រាពន្ធ ឬលុបចោលពន្ធលើផលិតផលមួយចំនួន ដែលអាចកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋាភិបាលពីពន្ធនាំចូល ជាពិសេសការនាំចូលរថយន្តទាប មានន័យថា ចំណូលតិចជាង ដែលកើតចេញពីពន្ធគយ និងពន្ធដែលទាក់ទងនឹងការនាំចូលយានយន្តទាំងនេះផ្សេងទៀត។
ចំណូលពន្ធទាបពីពាណិជ្ជកម្មអន្តរជាតិ នឹងត្រូវរំពឹងទុកនេះបើយោងតាមធនាគារពិភពលោក។
នៅក្នុងរបាយការណ៍ថ្មីមួយក្នុងខែកុម្ភៈនេះ ធនាគារពិភពលោកបានអោយដឹងថា “ចំណូលពន្ធកម្ពុជាបានថយចុះ ជិតមួយភាគបីនៃប្រាក់ចំណូលរបស់ខ្លួនពីការនាំចូល ដោយសារការលើកលែងពន្ធ។ ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងនាំឱ្យមានការថយចុះនៃប្រាក់ចំណូលពីគយ ការលើកទឹកចិត្តដែលគ្មានប្រសិទ្ធភាព អាចបណ្តាលឱ្យមានការថយចុះ នៃប្រាក់ចំណូលបន្ថែមទៀត។
ការធ្លាក់ចុះប្រាក់ចំណូល នៅខែមេសា ត្រូវបានគេរំពឹងទុកខណៈដែលរដ្ឋាភិបាល កំពុងខិតខំនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាលបានមើលឃើញបញ្ហាប្រឈមជាច្រើន ក្នុងការប្រមូលចំណូល រួមទាំងការធ្លាក់ចុះនៃការនាំចូលរថយន្ត ដែលជាប្រភពចំណូលដ៏សំខាន់របស់រដ្ឋាភិបាល។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញពីការថយចុះ៧,២ភាគរយ នៃប្រាក់ចំណូលពន្ធនាំចូលរថយន្តពីខែមករាដល់ខែឧសភា ឆ្នាំ២០២៤ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលបង្ហាញពីការធ្លាក់ចុះ នៃការនាំចូលរថយន្ត ដែលអាចបណ្តាលមកពីកំណើនផលិតកម្មក្នុងស្រុក និងការផ្លាស់ប្តូរគោលនយោបាយពន្ធ។
បើលើកឡើងពីចំនុចវិជ្ជមានវិញ ប្រាក់ចំណូលទាបនៃការនាំចូលនេះ ក៏អាចត្រូវបានគេសន្មតថា ជាកំណើននៃផលិតកម្មក្នុងស្រុក ជំនួសឱ្យការពឹងផ្អែកលើការនាំចូល ដែលក្នុងរយៈពេលវែងអាចមានន័យថា សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើខ្លួនឯង និងមានឯករាជ្យភាពជាងមុន។
ប៉ុន្តែប្រាក់ចំណូលក្នុងខែមេសា ឆ្នាំ២០២៤ នេះចំនួន២.០៩០ ពាន់លានរៀល (៥០៨ លានដុល្លារ) ដែលស្មើនឹង ៧,១៥ ភាគរយនៃការរំពឹងទុកនៃថវិកាប្រចាំឆ្នាំ២០២៤ អាចជាសូចនាករមួយដែលថារដ្ឋាភិបាល អាចនឹងបំពេញតាមគោលដៅថវិកាប្រចាំឆ្នាំរបស់ខ្លួន។
កាលពីឆ្នាំមុន រដ្ឋាភិបាលមិនបានបំពេញ តាមគោលដៅរបស់ខ្លួនទេ។នៅឆ្នាំ២០២៣ ប្រាក់ចំណូលដែលប្រមូលបាន មានប្រហែល២,២៨ ពាន់លានដុល្លារ ថយចុះ១៥,៧ ភាគរយ បើធៀបនឹងប្រាក់ចំណូលក្នុងឆ្នាំ២០២២។
ទិន្នន័យនេះ ធ្វើឲ្យកម្ពុជាសម្រេចបានត្រឹមតែ៨២,៤ភាគរយនៃផែនការគោលដៅ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២៣៕