អ្នកជំនាញ​លើកឡើង​ពី​កត្តាធំៗចំនួន​ពីរ បណ្តាលឱ្យ​វិស័យ​អចលនទ្រព្យនៅ​កម្ពុជា​ធ្លាក់ចុះ

ដោយៈ​លក្ខិណា

ភ្នំពេញៈ នៅក្នុង​ឆ្នាំ២០២០នេះ គ្រប់គ្នា​ប្រាកដជា​បានដឹងហើយថា វិស័យ​អចលនវត្ថុ​កម្ពុជា បាន​ជួយ​ប្រទះ​នឹង​បញ្ហា ជាពិសេស​វិស័យ​ដីធ្លី  ធ្វើឱ្យ​សកម្មភាព​ទិញ​លក់បាន​ថយចុះ​គួរឱ្យកត់សម្គាល់ ខណៈ​អ្នកជំនាញ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា បាន​លើកឡើងថា បញ្ហា​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា អាច​បណ្ដាលមកពី​កត្តា​ពីរសំខាន់។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Advance Real Estate លោក​ប៉ូ អ៊ា​វ​គង់​បាន   ឱ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា កត្តា​សំខាន់​ពីរ​នាំឱ្យ​វិស័យ​អចលនទ្រព្យ មានការ​ថយចុះ​និង​ថយ​សកម្មភាព។ ជាការ​កត់សម្គាល់ ចាប់តាំងពី​រដ្ឋាភិបាល​បិទ​ល្បែង​អន​ឡាញ​នៅ​កម្ពុជា ធ្វើឱ្យ​វិនិយោគិន​ចិន​ជាច្រើន​បាន​ចាកចេញ​ប្រទេស​កម្ពុជា ធ្វើឱ្យ​អ្នកមាន​អចលនទ្រព្យ​ជួល​ឱ្យ​ជនជាតិ​ចិន​ត្រូវ​ខកចិត្ត ហើយ​ចិន​បាន​ផ្ដាច់​កិច្ចសន្យា និង​ត្រលប់​ទៅរក​ប្រទេស​ផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលនោះ ម្ចាស់​អចលនទ្រព្យ ដែល​បាន​យកលុយ​ពី​ធនាគារ​មក​អភិវឌ្ឍន៍ ក៏​ជួបនឹង​បញ្ហា​ហិរញ្ញវត្ថុ​ក្នុងការ​រកលុយ​សង​ទៅ​ធនាគារ​វិញ ។

លោក​បន្តថា នៅពេលនោះ ខេត្ត​ព្រះសីហនុ និង​តំបន់​មួយចំនួនទៀត​ដែលមាន​វត្តមាន​ជនជាតិ​ច្រើន ពលរដ្ឋ​បាន​ជួប​បញ្ហា ព្រោះ​ពួកគាត់​មួយចំនួន​បាន​ជួល​អគារ ជួល​ផ្ទះ​និង​ជួល​ឡាន​ឱ្យ​ជនជាតិ​ចិន ដោយ​ទ្រព្យ​ទាំង​នោះបាន​យកលុយ​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​មក​ទិញ ហើយ​យកលុយ​បង់​រំលស់​ទៅវិញ​ប្រចាំខែ ដូច្នេះ​នៅពេល​ចិន​ទៅវិញ​ពលរដ្ឋ​ធ្លាប់​ទទួល​ចំណូល​ពី​ចិន​ក៏បាន​រង​ផលប៉ះពាល់ និង​បានធ្វើឱ្យ​អចលនទ្រព្យ​បាន​រង្គោះរង្គើ​តាំងពី​ពេលនោះ​ដែរ​តែ​ក្នុង​កម្រិត​តិចតួច។

លោក​បន្ថែមថា រហូតដល់​ឆ្នាំ២០២០បញ្ហា​កូ​វីដ១៩ ក៏បាន​ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​ប៉ះពាល់​បន្ថែមទៀត ហើយក៏​ជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​តែម្ដង ដោយ​រហូតមក​ដល់ពេលនេះ មិន​ត្រឹមតែ​វិស័យ​អចលនទ្រព្យ​នោះទេ ដែល​ប៉ះពាល់​វិស័យ​ទ្រទ្រង់​សេដ្ឋកិច្ចសំខាន់ៗជាច្រើន​ក៏បាន​រង​ផលប៉ះពាល់​ដែរ ហើយនឹង​បាន​ជំ​រុញឱ្យ​សេដ្ឋកិច្ចកម្ពុជា​ធ្លាក់ចុះ​ជា​ប្រវត្តិសាស្ត្រ​ជាង​ពី​ទសវត្សរ៍​នេះ ។

លោក​សំ សុខ​នឿន​ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​និយាយថា កូ​វីដ១៩ ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ នៅ​កម្ពុជា​ធ្លាក់ចុះ​ខ្លាំង និង​មិន​ធ្លាប់មាន​ពីមុនមក ក៏ប៉ុន្តែ​បើ​ធៀប​នឹង​ប្រទេស​ខាង​កម្ពុជា ក្នុង​តំបន់ សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែមាន​ជា​ហូរហែ គឺ​មិន​ស្ងប់ស្ងាត់​នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here