ក្រសួងកសិកម្មទស្សនកិច្ចនៅប្រទេសវៀតណាមដើម្បីដកស្រង់បទពិសោធន៍បច្ចេកទេស

ដោយៈ ច្រាយ ចំណាន

វៀតណាមៈ លោកតូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេស វៀតណាម ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីវិស័យកសិកម្មនៅប្រទេសវៀតណាម។

គណៈប្រតិភូរួមដំណើរ រួមមានមន្ត្រីបច្ចេកទេសកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលរងខេត្តតាកែវ អភិបាលស្រុក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងមន្ត្រីបច្ចេកទេស សរុបចំនួន១១រូប។

ដំណើរទស្សនកិច្ចនេះ ទទួលបានលទ្ធផលមួយចំនួន ដូចជា៖ បានជួបថ្នាក់ដឹកនាំ សហករណ៍កសិកម្ម Vong Dong តំបន់ដីសណ្តរទន្លេមេគង្គ ស្ថិតក្នុងស្រុក Thoai Son ខេត្ត An Giang , បានជួបពិភាក្សាអំពីការអភិវឌ្ឍកសិកម្មវ័យឆ្លាត ជាមួយថ្នាក់ដឹកនាំ អ្នកស្រាវ​ជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវ តំបន់ដីសណ្ដរទន្លេ   មេគង្គ នៅស្រុក Thoi Lai ខេត្ត An Giang និងបានទស្សនាទីវាលពិសោធន៍ពូជដំណាំស្រូវថ្មី ដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ ទិន្នផលខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនេះគណៈប្រតិភូ ​ក៏បានជួបពិភាក្សាផ្លាស់ប្តូរបទពិសោ​ធន៍គ្នា ជាមួយថ្នាក់ដឹកនាំក្លឹបដំណាំស្វាយ និងបន្លែ នៅស្រុកការឡាញ់ ខេត្តដុងថាប បានទស្សនកិច្ចក្រុមហ៊ុន Binh Dien Long An និងបានពិភាក្សាអំពីការផ្លាស់ប្តូរបច្ចេកទេស ការប្រើប្រាស់ជី ថ្នាំកសិកម្ម ការផ្តល់កិច្ចសហការបច្ចេកទេស គ្រប់គ្រងដីកសិកម្ម  ព្រមទាំងបានទស្សនកិច្ចក្រុមហ៊ុន  Kim Hong ដំឡើងនិងកែច្នៃម៉ាស៊ីនដាំស្រូវ និងដំណាំផ្សេងៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here