អគ្គនាយកដ្ឋានពន្ឋដាប្រមូលពន្ឋបានចំនួនជាង១១៨០០លានដុល្លារធ្លាក់ចុះជិត១២ភាគរយ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ​ (​G​D​T​) ​បាន​ប្រមូល​ពន្ធ​សរុប​ចំនួន​ ​១​,​១​៨​ ​ពាន់​លាន​ដុល្លារ ​ក្នុង​អំឡុង​ខែ​មករា ​ដល់​ខែ​មីនា​ឆ្នាំនេះ​ ​ធ្លាក់ចុះ​ ១​១​,​៩​ ​ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន​។​

កម្ពុជា​មាន​ស្ថាប័ន​ចំនួន​ពីរ ​​​ដែល​ទទួលបន្ទុក​ប្រមូល​ពន្ធ​។​ ​មួយ​គឺ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (​G​D​T​) ​ដែល​ផ្តោត​លើ​ពន្ធ​ផ្ទៃក្នុង​ដូចជា​ ​ពន្ធ​លើ​ប្រាក់ចំណូល​ ​ពន្ធ​លើ​ប្រាក់ខែ​ ​ពន្ធ​លើ​តម្លៃ​បន្ថែម​ ​និង​ពន្ធ​អចល​ន​ទ្រព្យ​ ​និង​មួយទៀត​គឺ​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ (​G​D​C​E​) ​ដែល​ប្រមូល​ពន្ធ​លើ​ទំនិញ​ចូល​ ​និង​ចេញពី​ប្រទេស​។​

របាយការណ៍​បាន​អោយ​ដឹង​ទៀត​ថា​ “​ការ​ប្រមូល​ចំណូល​ពន្ធ​ពី​ខែ​មករា​ ដល់​ខែ​មីនា​ ស្មើនឹង​​២​៨​,​៥​ភាគរយ ​នៃ​ផែនការ​គោលដៅ​ថវិកា​ដែល​បាន​កំណត់​ក្នុង​ឆ្នាំ​២​០​២​៤” ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ចំណូល​ពន្ធ​បាន​មកពី​សកម្មភាព​ហិរញ្ញវត្ថុ​ ​និង​ធានា​រ៉ាប់រង​ ​សកម្មភាព​នាំចូល​-​នាំចេញ​ ​និង​សកម្មភាព​ផលិតកម្ម​ ​គឺជា​ចំណូល​ពន្ធ​ចម្បង​។​អគ្គនាយកដ្ឋាន​ពន្ធដារ ​កំពុង​ចាត់វិធានការ​សក្តានុពល​ ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​។​ ​

លោក​ ​គង់​ ​វិបុល​ ​រដ្ឋមន្ត្រី​ប្រតិភូ​ម​អម​នាយករដ្ឋមន្ត្រី​ ​និង​ជា​អគ្គនាយក​ពន្ធដារ​ បាន​ស្នើ​ឲ្យ​មន្ត្រី​ពន្ធដារ​បង្កើន​ប្រសិទ្ធ​ភាព​ការងារ ​ដើម្បី​សម្រេច​គោលដៅ​។​

លោក​បានមានប្រសាសន៍ថា  “​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​បាន​កែ​ទម្រង់​ប្រព័ន្ធ​ពន្ធដារ​ ​រួម​ទាំង​សេវាកម្ម​ដល់​អ្នកជាប់ពន្ធ​ ​និង​ការ​ចុះឈ្មោះ​ ​សវនកម្ម​ ​ការ​គ្រប់គ្រង​បំណុល​ ​និង​ការដោះស្រាយបញ្ហា​ដែល​ប្រឈម​ដោយ​អ្នកជាប់ពន្ធ​”​។​

ការ​ធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​ពន្ធ​នេះ បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ប្រាក់ចំណូល​ពន្ធ​ ដើម្បី​ទ្រទ្រង់​សេវា​សាធារណៈ​ ​និង​ការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​។​

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា​បាន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​បង្កើត​ពន្ធ​ថ្មី​ ​ឬ​ដំឡើង​អត្រា​ពន្ធ​ដែល​មានស្រាប់​នោះ​ទេ​ ​ប៉ុន្តែ​រក្សា​ការលើកលែង​ពន្ធ​ នា​ពេល​បច្ចុប្បន្ន​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​។​

សម្តេចបាន​រៀបចំ​វិធានការ​លើកទឹកចិត្ត ​ផ្នែក​ពន្ធ​ដល់​វិ​ស័​យ​ទេសចរណ៍​ វិ​ស័​យ​សំណង់​ ​និង​វិ​ស័​យ​ដីធ្លី​ ​និង​វិ​ស័​យ​កសិកម្ម​ ​ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​។​

អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ប្រ​មួល​ពន្ធ​បាន​​៣​,​៦​១​ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២​០​២​៣ ​កើន​ឡើង​​៤​,​៥​ ​ភាគរយ​ ពី​ទំហំទឹកប្រាក់​៣​,​៤​៥​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here