ការចំណាយដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កើនឡើងយ៉ាងគំហុក

ដោយ: គង់ លាងហួរ

សេអ៊ូល: យោងតាមទីភ្នាក់ងារគយបានឱ្យដឹងថា ថ្លៃចំណាយលើការដឹកជញ្ជូនកុងតឺន័រ ពីតំបន់អឺរ៉ុបទៅកូរ៉េខាងត្បូង បានកើនឡើងជាង៣០ភាគរយនៅក្នុងខែមេសា បើធៀបនឹងខែមីនា ស្របពេ​លមានភាពតានតឹងជុំវិញសមុទ្រក្រហម។

ថ្លៃដឹកជញ្ជូនជាមធ្យម សម្រាប់កុងតឺន័រ៤០ហ្វីត ពីសហភាពអឺរ៉ុប ទៅកាន់ប្រទេសកូរ៉េខាងត្បូង បានកើនឡើង៣២,៨ភាគរយកាលពីខែមេសា ដល់១,៨៥លានវ៉ុន(១.៣៦៩ដុល្លារ)។នេះបើយោងតាមទិន្នន័យពីសេវាគយកូរ៉េ។

ផ្ទុយទៅវិញ ថ្លៃចំណាយជាមធ្យមលើការដឹកជញ្ជូន ពីប្រទេសកូរ៉េ ទៅកាន់សហភាពអឺរ៉ុប បានធ្លាក់ចុះ៦,៩ភាគរយ ក្នុងខែមេសា បើធៀបនឹងខែមីនា មកនៅត្រឹម៣,៩៥លានវ៉ុន ក្នុងមួយកុងតឺន័រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រសិនបើប្រៀបធៀបទៅនឹងឆ្នាំមុន ថ្លៃដឹកជញ្ជូនស ម្រាប់ការនាំចេញពីកូរ៉េខាងត្បូង ទៅកាន់សហភាពអឺរ៉ុប មានការកើនឡើងយ៉ាងគំហុករហូតដល់៤២,៦ភាគរយ។

ចំណែក ថ្លៃចំណាយលើការដឹកជញ្ជូន ពីប្រទេសកូរ៉េទៅកាន់ឆ្នេរសមុទ្រភាគខាងលិច របស់សហរដ្ឋអាមេរិក បានកើនឡើង៤ភាគរយលើមូលដ្ឋានប្រចាំខែ និងកើនឡើង៧,២ភាគរយ លើមូលដ្ឋានប្រចាំឆ្នាំកាលពីខែមេសា ដល់៥,០៧លានវ៉ុនក្នុងមួយកុងតឺន័រ។

ថ្លៃចំណាយលើការដឹកជញ្ជូន ពីប្រទេសកូរ៉េទៅកាន់ឆ្នេរសមុទ្រភាគខាងកើត នៃសហរដ្ឋអាមេរិកបានធ្លាក់ចុះ៤ភាគរយ នៅក្នុងខែមេសា ធៀបនឹងខែមីនាដល់៤,៩៩លានវ៉ុន ក្នុងមួយកុងតឺន័រ ប៉ុន្តែវាបានកើនឡើង៣៨ភាគរយបើធៀបនឹងឆ្នាំមុន។

ទិន្នន័យបានបង្ហាញទៀតថា នៅក្នុងខែមេសាដដែល ថ្លៃដឹកជញ្ជូនពីកូរ៉េ ទៅកាន់ប្រទេសចិន បានកើនឡើង១២,១ភាគរយធៀបនឹងខែមីនាដល់៥៦ម៉ឺនវ៉ុនក្នុងមួយកុងតឺន័រ ហើយថ្លៃដឹកជញ្ជូនពីកូរ៉េទៅកាន់ប្រទេសជប៉ុន បានកើនឡើង១៦,១ភាគរយដល់៧៧២.០០០វ៉ុនក្នុងមួយកុងតឺន័រ។

ម្យ៉ាងទៀត បណ្តាក្រុមហ៊ុនដឹកជញ្ជូននានា ត្រូវបង្ខំចិត្តផ្អាកការដឹកជញ្ជូនឆ្លងកាត់ផ្លូវសមុទ្រក្រហម ដែលនាំឱ្យការដឹកជញ្ជូនចំណា​យពេលកាន់តែយូរ និងធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង ដោយសារក្រុមឧទ្ទាម Houthi បានបន្តបើកការវាយប្រហារទៅលើនាវាដឹកទំនិញ៕ប្រភព: Yonhap៕

LEAVE A REPLY

Please enter your comment!
Please enter your name here