ក្រុមហ៊ុនថៃ នឹងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា ដើម្បីបម្រើសេវាកម្ម5G ដល់ប្រទេស CLMV

ដោយ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុន Thaicom ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនថៃ បានឱ្យដឹងថា ដើម្បីបម្រើវិស័យបច្ចេកវិទ្យា 5G ដល់ទីផ្សារកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ខ្លួនបានបណ្តាក់ទុនរួមគ្នា មួយក្រុមហ៊ុន CAT Telecom កាលពីពេលថ្មីៗនេះ នឹងបង្កើតមជ្ឈមណ្ឌលសេវាកម្មផ្កាយរណបលើគន្លងទាបពីផែនដី។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ មានឈ្មោះថា Nation Space and Technology Co ខណៈក្រុមហ៊ុន Thaicom បានរាយការណ៍ទៅកាន់ផ្សារភាគហ៊ុនថៃកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលចុងសប្តាហ៍កន្លងមកនេះ។

នាយកប្រតិបត្តិ Thaicom លោក Anant Kaewruamvongs បាននិយាយថា ផ្កាយរណប LEO មានចម្ងាយពី ៥០០ ទៅ ២០០០ គីឡូម៉ែត្រពីលើផ្ទៃដី បើប្រៀបធៀបទៅនឹងផ្កាយរណបភូមិសាស្ត្រមានចម្ងាយ ៣៦,០០០ គីឡូម៉ែត្រ ដែលជាប្រភេទផ្កាយរណបទំនាក់ទំនងបែបបុរាណ។

លោក បានមានប្រសាសន៍ថា គុណប្រយោជន៍នៃផ្កាយរណប LEO មានការសេវាខ្លាំង ដែលអាចផ្តល់ផលប្រយោជន៍ ដល់ប្រជាជនដែលមានលទ្ធភាពទទួលបានសេវាអ៊ីនធឺណេតល្បឿនលឿន តាមរយៈបច្ចេកវិទ្យា 5G ក៏ដូចជាការប្រើប្រាស់អ៊ីនធឺណេតនៃឧបករណ៍បច្ចេកវិទ្យាម៉ាស៊ីនពីមួយទៅមួយម៉ាស៊ីនដ្រូន និងកម្មវិធីដែល តម្រូវឱ្យមានភាពត្រឹមត្រូវខ្ពស់។

នៅក្នុងបណ្តាក់ទុនរួមគ្នានេះ ដែលមានដើមទុនចុះបញ្ជី ១០ លានបាត ក្រុមហ៊ុន Thaicom កាន់កាប់ភាគហ៊ុន ៧៥% ចំណែកក្រុមហ៊ុន CAT កាន់កាប់ ២៥%។ បណ្តាក់ទុនរួមគ្នានេះមានគោលបំណងផ្តល់សេវាកម្ម និងដំណោះស្រាយបច្ចេកវិទ្យា។

គម្រោងផ្កាយរណប LEO ត្រូវបានដំណើរការដោយក្រុមហ៊ុនធំៗ ចំនួនពីរគឺក្រុមហ៊ុន Space Exploration Technologies Corp (SpaceX) និងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេត OneWeb ដែលមូលដ្ឋាននៅប្រទេសអង់គ្លេស ។

ផ្កាយរណប LEO ត្រូវបានដាក់ឱ្យដំណើរការ ហើយសេវាកម្មពាណិជ្ជកម្មត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here