តម្លៃប្រេងនៅតាមស្ថានីយ PTT នៅទូទាំងប្រទេសថៃនឹងស្ថិតក្នុងសភាពទ្រឹងដដែល ក្នុងអំឡុងបុណ្យសង្ក្រាន្ត

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនលក់រាយប្រេង និងឧស្ម័ន PTT Oil and Retail Business Plc (OR) បានប្រកាសនៅថ្ងៃពុធនេះថា តម្លៃប្រេងឥន្ធនៈនៅស្ថានីយ៍PTT ទូទាំងប្រទេសថៃ នឹងមិនត្រូវបានដំឡើ ងនោះទេ ក្នុងអំឡុងពេលចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា។

លោក Disahat Panyarachun នាយកប្រតិបត្តិក្រុមហ៊ុន OR បានលើកឡើងថា ចំណាត់ការនេះ មានគោលបំណងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ របស់អ្នកធ្វើដំណើរក្នុងអំឡុង ពិធីបុណ្យសង្ក្រាន្ត (Songkran) បើទោះបីជាតម្លៃប្រេងពិភពលោក កំពុងកើនឡើងយ៉ាងណាក្តី។

ក្នុង​អំឡុង​ពេល​នោះ ប្រជាជន​ថៃ​ជា​ច្រើន ​នឹងសម្រុកធ្វើ​ដំណើរ​ទៅ​កាន់ស្រុក​កំណើត​ ដើម្បី​ទៅ​លេង​ក្រុម​គ្រួសារ និង​ប្រារព្ធ​ពិធីបុណ្យ​សង្ក្រាន្ត ដោយថ្ងៃទី១៣ ខែមេសា គឺជាថ្ងៃបុណ្យសង្ក្រាន្ត និងទិវាមនុស្សចាស់ថ្នាក់ជាតិ ខណៈដែលថ្ងៃទី១៤ ខែមេសា ត្រូវបានប្រារព្ធជាទិវាគ្រួសារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Disathat បានគូសបញ្ជាក់ថា ក្រុមហ៊ុនធានាថា ស្ថានីយ៍សេវាកម្ម និងស្តុកប្រេងទាំងអស់របស់ខ្លួន មានការផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការកើនឡើង នៃតម្រូវការរបស់ប្រជាជនថៃ។

លោកបានមានប្រសាសន៍ឱ្យដឹងទៀតថា ស្ថានីយ៍សេវាកម្ម ក៏នឹងរៀបចំឧបករណ៍ជួយសង្គ្រោះបឋម និងឧបករណ៍ជំនួយជាមូលដ្ឋានផងដែរ ដើម្បីជួយអ្នកធ្វើដំណើរ ក្នុងករណីជួបគ្រោះថ្នាក់ ឬគ្រោះអាសន្នផ្សេងៗ។

ចាប់តាំងពីថ្ងៃទី១ ខែមេសា អតិថិជនរបស់ស្ថានីយ៍ប្រេង PTT នៅទូទាំងប្រទេសថៃ ក៏បានរីករាយជាមួយនឹងការបញ្ចុះតម្លៃ និងកាដូពិសេស ដោយអតិថិជនគ្រាន់តែចំណាយ លើការចាក់ប្រេងឥន្ធនៈ ការត្រួតពិនិត្យរថយន្ត និងការសាកថ្មរថយន្តអគ្គិសនី ឬទិញកាហ្វេ និងអាហារសម្រន់នៅហាង Café Amazon។

សេចក្តីប្រកាសរបស់ក្រុមហ៊ុន OR បានធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Shell Thailand បានដំឡើងថ្លៃលក់រាយប្រេងម៉ាស៊ូតរបស់ខ្លួនដល់៣០,៤៩បាត ក្នុងមួយលីត្រភ្លាមៗ ក្រោយពីរដ្ឋាភិបាលថៃ បានប្រកាសដំឡើងពិដាន តម្លៃប្រេងម៉ាស៊ូត(Ceiling price)កាលពីថ្ងៃអង្គារ ទី២ ខែមីនា៕ប្រភព៖The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here