សុខភាព​ឥណទាន​នៅ​កម្ពុជា​បង្ហាញ​ពី​ភាព​វិជ្ជមាន​គួរឱ្យកត់សម្គាល់

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ សមិទ្ធផល​ឥណទាន​ល​ក្ខ​ណៈ​បុគ្គល បានបង្ហាញ​ពី​កំណើន​ទាំង​ព្រម រួមមាន​សមតុល្យ​ឥណទាន និង​ចំនួន​គណនី​ឥណទាន ដែលមាន​ភាព​វិជ្ជមាន​គួរឱ្យកត់សម្គាល់​នៅក្នុង​ត្រីមាស​ទី៣ ឆ្នាំ២០២០ ។

ចំនួន​នៃ​ពាក្យស្នើសុំ​ឥណទាន​បុគ្គល បាន​កើនឡើង​ទៅគ្រប់​ផលិតផល​ទាំងអស់ និង​គ្រប់​តំបន់​នៅក្នុង​ត្រីមាស​នេះ។ ចំនួន​គណនី​ឥណទាន​បាន​កើនឡើង ស្ទើរតែ​គ្រប់​តំបន់​ទាំងអស់ លើកលែងតែ​តំបន់ឆ្នេរ ដែលជា​កន្លែង​មានការ​ធ្លាក់ចុះ។

ទំហំ​ទឹកប្រាក់​នៃ​ឥណទាន មិន​ដំណើរការ​លើសពី៣០ថ្ងៃ (30+DPD)  បាន​ធ្លាក់ចុះ​នៅ​គ្រប់​តំបន់​ទាំងអស់ ជាមួយនឹង​ការធ្លាក់ចុះ​ខ្លាំង​នៅ​តំបន់​ទន្លេសាប និង​តំបន់​ខ្ពង់រាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល ក៏បាន​បន្ត​កើន​ឡើងជា​លំដាប់​ក្នុង​កម្រិត+៤,៣៥% គិត​ត្រឹម​ពី​ខែ កញ្ញា​ឆ្នាំ ២០២។ នៅ​ចុង​ត្រីមាស​នេះ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​ចំនួន ៩,១១ ពាន់​លាន​ដុល្លារ។

កម្ចី​អចលនទ្រព្យ​មាន​លើសពី​ពាក់កណ្តាល នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប៥១,៥១%។ ចំណែកឯ​សមតុល្យ​ឥណទាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន មាន​ចំណែក ៤៧,៩០% ។

លោក​អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី មានប្រសាសន៍ថា “នៅក្នុង​ត្រីមាស​នេះ ទីផ្សារ​ឥណទាន​មាន​ភាព​វិជ្ជមាន បន្ទាប់ពី​មានការ​ថយចុះ​ការ​ពី​ត្រីមាស​មុន” ។

លោក​បាន​បន្ថែមថា “ការកើនឡើង​បណ្តាលមកពី​កំណើន នៃ​ពាក្យស្នើសុំ​ឥណទាន និង​ដំណើរការ​ឥណទាន នៅក្នុង​ទីផ្សារ​ជា​លក្ខណៈ​បុគ្គល ទោះបីជា​មានការ​កើនឡើង​នៃ​អនុ​បាទ នៃ​គណនី​ប្រាក់កម្ចី​ជាមួយនឹង​ការសង​យឺត៣០ថ្ងៃ ហួស​កាលបរិច្ឆេទ​កំណត់ ប៉ុន្តែ​វា​នៅតែ​ទាប​ត្រឹម២,៤២% នៃ​គ្រប់​តំបន់​ទាំង​អស់នៃ​កម្ពុជា” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here