កម្ពុជា ម៉ុងហ្គោលីពិភាក្សាពីកិច្ចសហប្រតិបត្តិការទេសចរណ៍និងផែនការហោះហើរត្រង់នាពេលអនាគត

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ  រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកសុខ សូកេន បានជួបពិភាក្សាការងារជាមួយលោកស្រី Nomin Chinbat រដ្ឋមន្ត្រីក្រសួ​ង​វប្បធម៌ម៉ុងហ្គោលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ពិសេសនឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរទៅថ្ងៃអនាគត។

កិច្ចពិភាក្សានេះ ធ្វើឡើងនារសៀលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺក្នុងឱកាសដែលលោករដ្ឋមន្ត្រី សុខ សូកេន ចូលរួមក្នុងកិច្ចប្រជុំយុវជនសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP) លើកទី៧ នៅរដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នា ក្នុងការពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងបានឯកភាពជំរុញឱ្យមានការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យ ទេសចរណ៍រវាងប្រទេសទាំងពីរ និងជំរុញឱ្យមានជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរទៅថ្ងៃអនាគតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here