ធនាគារ​អឺរ៉ុប​គ្រោង​ផ្តល់​ហិរញ្ញប្បទាន២៨លាន​អឺរ៉ូ​ដល់​ក្រុមហ៊ុន​អេស្បាញសាងសង់​អគារ​បៃតង

ដោយៈ​រតនៈ

អឺរ៉ុបៈ ធនាគារ​វិនិយោគ​សហ​ភាព​អឺរ៉ុប (EIB) និង​ក្រុមហ៊ុន GMP PROPERTY SOCIMI (Gmp) ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​បំផុត​មួយ របស់​អេ​ស្ប៉ា​ញ​គ្រោង​នឹង​ផ្តល់​ហិរញ្ញប្បទាន​ចំនួន២៨លាន​អឺរ៉ូ ដល់​ក្រុមហ៊ុន​អេស្បាញ​គាំទ្រ លើ​ការវិនិយោគ​អគារ​បៃតង​នៅ​ទីក្រុង​ម៉ា​ឌ្រី​ត ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល និង​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​នៅក្នុង​អគារ​ការិយាល័យ។

គេហទំព័រ europa.eu បាន​ចុះផ្សាយ​កាលពីពេលថ្មីៗនេះ​ថា ទំហំ​ហិរញ្ញប្បទាន​ចំនួន២៨លាន​អឺរ៉ូ សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​អគារ​កម្រិត​ថាមពល​សូន្យ (NZEBs) និង​សម្រាប់​ការងារ​ជួសជុល​កែលម្អ ដែលមាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ថាមពលបៃតង។ ប្រតិបត្តិការ​នេះ ត្រូវបាន​គាំទ្រ​ដោយ​មូលនិធិ​អឺរ៉ុប សម្រាប់​ការវិនិយោគ​យុទ្ធសាស្ត្រ (EFSI) ដែលជា​សរសរ​គ្រឹះ​នៃ​ផែនការ​វិនិយោគ​សម្រាប់​សភាព​អឺរ៉ុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហិរញ្ញប្បទាន​នេះ ដែលមាន​ការគាំទ្រ​ពី​ធនាគារ​អឺរ៉ុប (EIB) និង​ក្រុមហ៊ុន Gmp នឹងចូលរួម​កែលំអ​ថាមពល នៅក្នុង​អគារ​ខ្ពស់បំផុត Castellana 81  ដែលមាន​ទំហំ៣៨ ៣៤៦ម៉ែត្រការ៉េ  និង​អភិវឌ្ឍន៍​គម្រោង​ថាមពល​ថ្មី​នៅ​ជិត​សូន្យ​ដូចជា​អាគារ ARQBÓREAនៅ Las Laslas ។

ការ​សន្សំ​ថាមពល​បឋម​នៅក្នុង​អគារ ដែល​គ្របដណ្តប់​ដោយ​ហិរញ្ញប្បទាន​របស់​ធនាគារ EIB នឹងមាន​ប្រមាណ៣៤២០ មេ​ហ្គា​វ៉ា​ត់​ម៉ោង​ក្នុង​មួយឆ្នាំ (MWh / ឆ្នាំ) ដែល​បង្ហាញ​ពី​ការ​សន្សំ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក ស្មើនឹង​ការ​បំ​ភាយ​ឧស្ម័ន​ជា​មធ្យម ដែល​ផលិត​ដោយ​គ្រួសារ​អ៊ឺរ៉ុប​ចំនួន១២៤ក្នុង​មួយឆ្នាំ។

ការផ្តល់​ហិរញ្ញប្បទាន​ធនាគារ EIB នឹង​គាំទ្រ​ដល់​គោលដៅ​ប្រសិទ្ធភាព​ថាមពល​ជាតិ​និង​អឺរ៉ុប នឹង​ជួយ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​មាន​គោលបំណង​នាំទៅរក​ផលប៉ះពាល់​កាតាលីករ សម្រាប់​ការរីកចម្រើន​នៃ​អគារ ដែលមាន​ថាមពល​ខ្ពស់​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ។ ទន្ទឹមនឹងនេះ​ការវិនិយោគ​ទាំងនេះ នឹង​ជម្រុញ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​បន្ទាប់ពី​វិបត្ដិ​កូ​វីដ-១៩ ហើយនឹង​ជំរុញ​ការងារ​របស់​មនុស្ស​ចំនួន២៨០នាក់​ក្នុងដំណាក់កាល​អនុវត្ត​ន៍។

លោក Paolo Gentiloni ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​សេដ្ឋកិច្ច​បាន​ថ្លែងថា “នេះ​ជា​ដំណឹង​ល្អ សម្រាប់​អាកាសធាតុ​លើ​វិស័យ​សំណង់ នៅក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត​ដែល​រង​ផលប៉ះពាល់​ខ្លាំង។លោក​បន្តថា  “ផែនការ​វិនិយោគ​សម្រាប់​អឺរ៉ុប កំពុង​គាំទ្រ​ដល់​ការវិនិយោគ​របស់​ក្រុមហ៊ុន Gmp ក្នុងការ​សាងសង់​អគារ​ការិយាល័យ​ថ្មី និង​ការជួសជុល​អគារ​ចាស់ ដើម្បី​បំពេញ​តាម​ការ​បំ​ភាយ​ចុងក្រោយ​និង​ស្តង់ដារ​ថាមពល” ។

លោក Paolo Gentioni បាន​បន្ថែមថា “សំណង់​នៅតែ​ជា​ប្រភពដើម​នៃ​ការ​បំ​ភាយ​ឧស្ម័ន​របស់​យើង៤០ភាគរយ ដូច្នេះ​ការជួសជុល​របស់​ពួកគេ គឺជា​គន្លឹះ​ដើម្បី​បំពេញ​តាម​គោលដៅ​អាកាសធាតុ​របស់​យើង ហើយក៏​ជា​ប្រភព​ដ៏​សំខាន់​នៃ​ការងារ​ថ្មី​ផងដែរ ។

លោក​បន្ថែមថា “ខ្ញុំ​សង្ឃឹមថានឹង​បានឃើញ​ការវិនិយោគ​ប្រភេទ​នេះ ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​អេស្បាញ​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here