ក្រចេះ ស្ទឹងត្រែងត្រៀមទទួលបានទីលានទុកដាក់សំរាម នាពេលខាងមុខក្រោមជំនួយADB

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីបានចុះត្រួតពិនិត្យការងារប្រគល់-ទទួលអនុគម្រោងសាងសង់ ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីត្រៀមនឹងដាក់សម្ពោធឱ្យប្រើប្រាស់ នាពេលឆាប់ៗខាងមុខ។

លោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងចុះត្រួតពិនិត្យការងារប្រគល់-ទទួលអនុគម្រោងសាងសង់ ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

បេសកកម្មនេះធ្វើឡើង ដើម្បីចុះត្រួតពិនិត្យការងារប្រគល់-ទទួលអនុគម្រោងសាងសង់ ទីលានទុកដាក់សំរាម ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ពីក្រុមហ៊ុនសាងសង់មកមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីត្រៀមនឹងដាក់សម្ពោធឱ្យប្រើប្រាស់ និងប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រងបន្ត នាពេលឆាប់ៗខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុគម្រោងនៃការគ្រប់គ្រង សំណល់រឹងទីប្រជុំជនទាំងពីរនេះ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គ ជំហានទី៤ ដោយប្រើប្រាស់ឥណទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ជាមួយគ្នានេះដែរ ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គ្របដណ្តប់លើផ្ទៃដីសរុប១៩,៤៦ ហិកតា។

ចំណែកឯទីលានទុកដាក់សំរាមខេត្តក្រចេះ ចាប់ផ្តើមការសាងសង់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៦,៨៨ហិកតា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here