រុស្ស៊ីត្រៀមបន្តជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភា​ក្សាការងារជាមួយ លោកAnatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហការ បណ្តុះបណ្តាលធនធានជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់បំពេញតម្រូវការសេដ្ឋកិច្ចរបស់កម្ពុជា។

ក្នុងជំនួបនោះ លោកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ី លើការជួយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជា តាមរយៈការផ្តល់អាហាររូបករណ៍ មកកាន់សិក្ខាកាម ឬសិស្ស និស្សិតកម្ពុជាដែលជាជំនាញមានតម្រូវការទីផ្សារ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីរុស្ស៊ីចំពោះសមាណចិត្ត និងការប្តេជ្ញាចិត្តបន្តជួយបណ្តុះបណ្តាលធន​ធានមនុស្សកម្ពុជា ខណៈដែលរុស្ស៊ីធ្លាប់ និងកំពុងបន្តបណ្តុះបណ្តាលពលរដ្ឋកម្ពុជា រហូតដល់បច្ចុប្បន្នមិនថា ជំនាញបច្ចេកទេស ឬមុខវិទ្យាឧត្តម និងក្រោយឧត្តមសិក្សានោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីប្រធានបទ នៃការបណ្តុះបណ្តាលធនធានមនុស្ស ភាគីទាំងពីរ បានមូលមតិគ្នាពង្រឹងកិច្ចសហការ ដែលមានស្រាប់ឱ្យកាន់តែមានភាពប្រសើរឡើង និងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងទៀត ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទាំងសងខាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here