កម្ពុជា ហុងគ្រីរៀបចំកិច្ចប្រជុំលើកទី២ ដើម្បីជម្រុញកិច្ចសហការ លើវិស័យសេដ្ឋកិច្ច

        ដោយៈ និស្ស័យ

        ភ្នំពេញៈ មន្រ្តីនៃប្រទេសទាំងពីរបានបើកកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសហប្រធាន នៃគណៈកម្មការចម្រុះសម្រាប់ភាគីកម្ពុជា  បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី “Joint Committee on Economic Cooperation” ជាមួយសហប្រធានសម្រាប់ភាគីហុងគ្រី លោកTristan AZBEJ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីកាលពីថ្ងៃទី៩ មករាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីតាមដានវឌ្ឍនភាពការងារ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យអាទិភាពផ្សេងៗមានដូចជា៖ វិស័យគ្រប់គ្រងធនធានទឹក និងបរិស្ថាន, វិស័យកសិកម្ម, កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍអន្តរជាតិ, វិស័យអប់រំ យុវជន និងកីឡា, វិស័យវប្បធម៌ និងវិស័យអាកាសចរស៊ីវិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here