កម្ពុជាស្វែងរកជំនួយពីភាគីជប៉ុនលើការបណ្តុះបណ្តាលធនធានមនុស្សនៅវិទ្យាស្ថានតេសែនសាធារណៈការ

        ដោយៈ និស្ស័យ

        ភ្នំពេញៈ ថ្នាក់ដឹកនាំវិទ្យាស្ថានតេជោសែនសាធារណការ​ និងដឹកជញ្ជូន​ និងតំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា​បានជួបប្រជុំគ្នា ដើម្បីពិភាក្សាស្តីពី ការលើកកម្ពស់កិច្ចសហប្រតិបត្តការ​ ​និងលទ្ធភាពក្នុងការផ្តល់ជំនួយ​ លើការអប់រំ​ បណ្តុះបណ្តាល​ និងបច្ចេកទេស​ដល់វិទ្យាស្ថាន។

កិច្ចប្រជុំដែលបានធ្វើនាព្រឹកថ្ងៃទី៩ មករាកន្លងមក លោក ប្រាងហង្ស សេរីរិទ្ធ នាយកស្តីទីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួប ជាមួយលោក Hiroyuki Tokito លេខាទី២ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំវិទ្យាស្ថាន មន្ត្រីរាជការពាក់ព័ន្ធ  និងតំណាង JICA Expert-MPWT ផងដែរ។

ជាលទ្ធផល ភាគីជប៉ុនបានឈ្វេងយល់អំពី ស្ថានភាពទូទៅរបស់វិទ្យាស្ថាន ព្រមទាំងទទួលយកសំណើរបស់វិទ្យាស្ថាន ដើម្បីសិក្សាលទ្ធភាព ក្នុងការគាំទ្រលើកិច្ចសហការក្នុងវិស័យអប់រំ បច្ចេក​ទេស និងធនធានមនុស្ស ពាក់ព័ន្ធនឹង បច្ចេកវិទ្យា ជំនាញនាវាចរណ៍ ទំនើបកម្មកម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូបង្គោល ជាដើម តាមរយ:ការផ្តល់ជាជំនួយបច្ចេកទេស ឬការផ្តល់ឥណទានពីរដ្ឋាភិបាលជប៉ុន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here