កម្ពុជា ឡាវគ្រោងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា បានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ លើការលើកកំពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជំនួបសម្តែងការគួរសម ពីលោកបួរកែវ ភូមវង់សៃ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការ ពង្រឹងទេសចរណ៍ រវាងប្រទេសទាំងពីរប្រកប ដោយនិរន្តរភាព និងភាពធន់ ដើម្បីជំរុញលំហូរទេសចរទៅវិញ ទៅមកឱ្យកាន់តែប្រសើរឡើង និងការពង្រឹង សមត្ថភាពប្រកួតប្រជែងក្នុងកម្រិតអនុតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាបន្ថែមក្នុងការជំរុញមន្រ្តីជំនាញនៃប្រទេសទាំងបី (កម្ពុជា ឡាវ និង​វៀតណាម) ពិភាក្សារៀបចំផែនការសកម្មភាពរួមស្តីពី ទេសចរណ៍ “ប្រទេសទាំងបី គោលដៅតែមួយ” និងពិនិត្យ លទ្ធភាពរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីត្រីភាគីកម្ពុជា-ឡាវ-វៀតណាម អំឡុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ក្នុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

LEAVE A REPLY

Please enter your comment!
Please enter your name here