ក្រុមហ៊ុន General Science ប្រកាសផែនការពង្រីកទុនវិនិយោគចំនួន២៥៥លានដុល្លារនៅកម្ពុជា

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ  ក្រុមហ៊ុនGeneral Science គ្រោងបន្ថែមសមត្ថភាពសម្រាប់សំបកកង់រថយន្ត ពាក់កណ្តាលដែកចំនួន៣,៥ លានយូនីត និងសំបកកង់រថយន្តដឹកទំនិញដែកសុទ្ធ ចំនួន៧៥០,០០០ក្នុងមួយឆ្នាំ នៅឯរោងចក្រដែលត្រូវបានសម្ពោធកាលពីខែមេសាឆ្នាំមុន។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ក្រុមហ៊ុន Jiangsu General Science Technology Co., Ltd. (ហៅកាត់ថា GS) គឺជាសហគ្រាសបច្ចេកវិទ្យាខ្ពស់ទំនើប ដែលផ្តោតលើ R&D ការផលិត និងការលក់សំបកកង់ ដែលមានគុណភាពខ្ពស់។

កាលពីខែកញ្ញា ឆ្នាំ២០១៦ ក្រុមហ៊ុន GS ត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនសៀងហៃក្នុងប្រទេសចិន។ ក្រុមហ៊ុន GS មានមូលដ្ឋានផលិតកម្មចំនួនបី នៅក្នុងប្រទេសចិន ថៃ និងកម្ពុជា ជាមួយនឹងក្រុមទីផ្សារដែលខិតខំប្រឹងប្រែង និងប្រកបដោយវិជ្ជាជីវៈ និងបណ្តាញលក់ចែកចាយយ៉ាងល្អ។ ក្រុមហ៊ុន GS លក់ផលិតផលនៅក្នុងប្រទេស និងតំបន់ជាង៧០ ដូចជាសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងអាហ្រ្វិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូលដ្ឋានផលិតកម្មរបស់ប្រទេសថៃ មានទីតាំងនៅក្នុងសួនឧស្សាហកម្មRayong ប្រទេសថៃ ជិតទីក្រុងបាងកក រដ្ឋធានីនៃប្រទេ​សថៃ និងកំពង់ផែទឹកជ្រៅ Laem Chabang ។

នៅឆ្នាំ២០២២ ក្រុមហ៊ុន GS បានបើករោងចក្រនៅកម្ពុជាជាមូលដ្ឋានផលិតកម្មក្រៅប្រទេសទីពីររបស់ខ្លួន ដើម្បីពន្លឿនការអភិវឌ្ឍន៍អន្តរជាតិ។

ក្រុមហ៊ុន​មាន​ទីតាំង​នៅ​លើ​ផ្ទៃដី១៨ ហិកតា ក្នុង​ខេត្ត​ព្រះសីហនុ និង​មាន​បុគ្គលិក​ចំនួន១៦០០នាក់។ ការពង្រីកនេះមិនត្រឹមតែបន្ថែមសមត្ថភាពផលិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារកាន់តែច្រើន និងជួយដល់ដំណើរការឧស្សាហូបនីយកម្ម របស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here