ក្រសួងពាណិជ្ជកម្មកម្ពុជាត្រៀមសម្រាប់កិច្ចប្រជុំឧត្តមមន្រ្តី អាស៊ានលើកទី១នៅប្រទេសឡាវ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ត្រៀមសម្រាប់កិច្ចប្រជុំឧត្តមមន្រ្តី សេដ្ឋកិច្ចអាស៊ានលើកទី១ (SEOM 1/55)។

កិច្ចប្រជុំនេះ មានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធបានចូលរួមធ្វើការពិភាក្សា ផ្តល់មតិយោបល់ និងធាតុចូល លើសេចក្តីព្រាងបឋម នៃឯកសារទស្សនាទានសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (PED) ឆ្នាំ២០២៤ ព្រមទាំងពិនិត្យវឌ្ឍនភាពការងារសំខាន់នានា ដែលស្ថិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ ដើម្បីធានាឱ្យបាននូវភាពគ្រប់ជ្រុងជ្រោយលើផ្នែកខ្លឹមសារឯកសារ ត្រៀមសម្រាប់កិច្ចប្រជុំឧត្តមមន្រ្តី សេដ្ឋកិច្ចអាស៊ានលើកទី១ (SEOM 1/55) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-២០ ខែមករា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here