កម្ពុជានឹងប្រារពពិធីរត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ “Angkor Ultra Trail” លើកទី៧ នៅតំបន់អង្គរ

        ដោយៈ គង់ ម៉ាលីនណា

        សៀមរាបៈ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកថោង ខុនបានមានប្រសាសន៍ថា ជនបរទេស៧០% នឹងហោះមក​ពីប្រទេស​​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ​ចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយ​ឆ្លង​កាត់​ឧបសគ្គ​​ Angkor Ultra Trail លើក​ទី​៧ នៅ​រមណីយដ្ឋានអង្គរ​ ​នាចុង​ខែ​មករា ខាងមុខនេះ​​​។

លោកបានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលប្រារព្ធធ្វើនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។

ការរត់ប្រណាំងចម្ងាយឆ្ងាយ​ឆ្លង​កាត់​ឧបសគ្គ​​ Angkor Ultra Trail លើក​ទី​៧ នៅ​រមណីយដ្ឋានអង្គរ ចែកចេញជា៨ប្រភេទ មាន ១០០គីឡូម៉ែត្រ។ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ ០៨គីឡូម៉ែត្រ និងការដើរបែប Nordic និងការដើរកម្សាន្តចម្ងាយ ១៨គីឡូម៉ែត្រ ដែលគ្រោងនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដែលរំពឹងថានឹងទាក់ទាញអ្នកចូលរួមរត់រាប់ពាន់នាក់ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here