ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗចំនួន៨ របស់ប្រទេសថៃ រំពឹង កើបលុយបានច្រើនហូរហៀ នៅឆ្នាំ២០២៤នេះ

ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន៨ របស់ប្រទេសថៃ រំពឹងកើបលុយបានច្រើននៅឆ្នាំនេះ ខណៈប្រទេសថៃគ្រោងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន៣៥លាននាក់ ស្របពេលមានសញ្ញាវិជ្ជមាន បង្ហាញពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

សារព័ត៌មាន Bangkok Post បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ថ្មី រួមមានក្រុមហ៊ុន P80 Air ក្រុមហ៊ុន Landarch Airlines ក្រុមហ៊ុន Really Cool Airlines ក្រុមហ៊ុន Pattaya Airways ក្រុមហ៊ុន Asian Aerospace Service ក្រុមហ៊ុន Avanti Air Charter ក្រុមហ៊ុនSiam Seaplane, និងក្រុមហ៊ុន Asia Atlantic Airlines។ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ថ្មីទាំង៨ខាងលើ ក៏ត្រូវបានអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃអនុញ្ញាតឱ្យនាំចូលយន្តហោះសរុបចំនួន៦០គ្រឿងផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន VNexpress។

ក្រុមហ៊ុន Really Cool Airlines ដែលបង្កើតឡើងដោយលោក Patee Sarasin អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Nok Airlines គ្រោងនឹងចាប់ផ្តើមសេវាកម្មហោះហើរពិសេស នៅក្នុងខែមីនាខាងមុខ។ នេះបើយោងតាមសារពត៌មាន Bloomberg។

ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុន Really Cool Airlines មានគម្រោងបើកជើងហោះហើរទៅកាន់ប្រទេសជប៉ុន ហើយបន្ទាប់មក នឹងពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់គោលដៅនៅតំបន់អាស៊ីជាច្រើនទៀតដូចជា ទីក្រុងហុងកុង ទីក្រុងសិង្ហបុរី និងទីក្រុងសៀងហៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីឆ្នាំមុនប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសសរុបចំនួន ២៨ លាននាក់ ដោយជនជាតិម៉ាឡេស៊ីជាប្រភពភ្ញៀវទេសចរធំបំផុតទី១ តាមពីក្រោយដោយជនជាតិចិន និងកូរ៉េខាងត្បូង ខណៈក្នុងឆ្នាំ២០១៩ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន៣៩,៨លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here