អភិបាលខេត្តកំពង់ចាមៈ វិស័យអាទិភាពចំនួន៣ ជាប្រភពចំណូលរបស់ខេត្ត

        ដោយៈ គង់ ម៉ាលីនណា

        កំពង់ចាមៈ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថាវិស័យជាអាទិភាពចំនួន៣ ជាប្រភពចំណូលសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ខេត្តគឺ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។

​នេះជាការលើកឡើងរបស់ លោកក្នុងទិវាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤) ដែលបានប្រារឰ ធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤ នៅទីលានវិមានជ័យជម្នះ រដ្ឋបាលខេត្ត។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា: តាមទំហំសេដ្ឋកិច្ចរបស់ខេត្តប្រមាណ២.០០០លានដុល្លារ ហើយGDP សម្រាប់មនុស្សម្នាក់ៗចំនួន១.៧២៥ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ នោះសេដ្ឋកិច្ចរបស់ខេត្តបានពឹងលើវិស័យបី ដែលជាប្រភពចំណូល អាទិភាពគឺ ទី១- វិស័យកសិកម្មមានចំណូល ៣.២១៨ ប៊ីលានរៀល និងមានប្រជា ពលរដ្ឋប្រកបរបរកសិកម្ម ៦៣,៩០ភាគរយ។ ទី២-គឺវិស័យឧស្សាហកម្មមានចំណូល១.៧៣៤ប៊ីលានរៀល និងមានប្រជាពលរដ្ឋប្រកបរបរ ឧស្សាហកម្មចំនួន០,៧០ភាគរយ និងទី៣- គឺ វិស័យសេវាកម្ម មានចំណូល ៣.០៧៤ ប៊ីលានរៀល និងមានប្រជាពលរដ្ឋប្រកបរបរ សេវាកម្ម ៣៥,៤០ភាគរយ។

ក្រៅពីនេះក៏ នៅមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀតរួមមាន ផ្លូវ ថ្នល់ ស្ពាន បានតភ្ជាប់ពីជនបទ មកទីប្រជុំជនបានគ្រប់ទីកន្លែង មានមន្ទីរពេទ្យ សាលារៀន វត្តអារាម ដែលបម្រើប្រជាជន គ្រប់តម្រូវការ។​

លោកអ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា ទាំងនេះវាផ្តើមពីជ័យជម្នះជាប្រវត្តិសាស្ត្រ៧មករា និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនដែលមាន សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេ្ទសក៍ឯក បានដឹកនាំប្រទេសជាតិ ទទួលបាននូវឯកភាពទឹកដី បង្រួប បង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here