តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ ខណៈដែលទីផ្សារបានបន្ទាបការរំពឹងទុកចំពោះការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

ជាមួយគ្នានេះ អ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលទៅលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារ Federal Reserve។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ធ្លាក់ថ្លៃចុះ០,១ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,១៨ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៤៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,១៣ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,០០៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,១៤ភាគរយ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៦៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាស៨៦ភាគរយកាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានធ្លាក់ថ្លៃចុះបន្តិច មកនៅត្រឹម១០២,៣៩ពិន្ទុ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានងើបឡើងដល់១០២,៤៩ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍។

ចំណែកឯ តម្លៃប្រេងបានងើបឡើងថ្លៃបន្តិចវិញនៅសុក្រនេះ បន្ទាប់ពីបានធ្លាក់ចុះទៅវិញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានកើនឡើង០,១៨ភាគរយដល់៧៧,៧៣ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ០,៨ភាគរយពេញមួយយប់។

តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានងើបឡើង០,៤៣ភាគរយដល់៧២,៥០ដុល្លារ ក្នុងមួយបារ៉ែលនៅថ្ងៃសុក្រនេះ បន្ទាប់ពីធ្លាក់ចុះ០,៧ភាគរយនៅក្នុងវគ្គមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here