អ្នករ​ស៊ីក្នុង​វិស័យ​អចល​ទ្រព្យ ត្រូវមាន​ភាពបត់បែន​ទៅតាម​ស្ថានការណ៍ ដើម្បី​ទាក់ទាញ​អ​ថិ​ជន

ដោយ៖ សាវុធ

ភ្នំពេញ ៖ ដើម្បី​ទាក់ទាញ​អតិថិជន​របស់ខ្លួន និង​មានការ​ប្រកួតប្រជែង​ខ្ពស់​នៅក្នុង​ពេលដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ទៅនឹង​វិបត្តិ​សេដ្ឋកិច្ច​សកល អ្នកជំនាញ​បាន​មើលឃើញ​ពី​ភាពបត់បែន​ក្នុង​បរិបទ​ថ្មី នៃ​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​យ៉ាងច្រើន។

លោក ម៉ាន់ ច័ន្ទ​ឌី អគ្គនាយក​ក្រុមហ៊ុន Premium Group បានឱ្យដឹង​កាលពីថ្មីៗនេះ​ថា នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​កល​នៃ​ជំងឺ​កូ​វីដ ១៩ នេះ ទាំង​អ្នក​អភិវឌ្ឍន៍ និង​អ្នករ​ស៊ីក្នុង​វិស័យ​អចល​ទ្រព្យ មានការ​ផ្លាស់ប្តូរ​ទិសដៅ​នៃ​ការលក់​អចលនទ្រព្យ​របស់ខ្លួន ដើម្បី​ទាក់ទាញ​នូវ​អ​ថិ​ជន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “ការទិញ​លក់​អចលនទ្រព្យ​នាពេល​ប​ច្ចុ​ប្ប​នេះ គឺ​ស្ថិតនៅក្នុង​លក្ខណពិសេស ដូចជា​ទិញ​ដោយ​គ្មាន​ប្រាក់​កក់ និង​មានការ​ថែម​នូវ​សម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុង​ផ្ទះបាយ ដូចជា​ទូទឹកកក និង​សម្ភារៈប្រើប្រាស់​ផ្សេង​ជាដើម​ពី​ក្រុមហ៊ុន​អ​ភ​វឌ្ឍន៍” ។

លោក​បន្ថែមថា “ទាំង​លក្ខខណ្ឌ​នៃ​ការបង់​រំលស់​ផ្ទះ​ក៏​ស្ថិតនៅក្នុង​ស្ថានភាព​ល្អប្រសើ​រ​ផងដែ ដូចជា​ការបង់​រំលស់​អត់​ការប្រាក់​ក្នុង​រយៈពេល​យូរ និង​មាន​ភាពងាយស្រួល​ដល់​អ​តិ​ថិ​ជន។

លោកស្រី អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia បាន​ប្រាប់ថា វិបត្តិ​ដែល​បង្ករ​ឡើង​ដោយ​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ឆ្នាំ២០២០នេះ គ្រប់គ្នា​បានទទួល​យក​នូវ​បទពិសោធន៍ថ្មីៗ នេះ ហើយ​បាន​បត់បែន​ទៅតាម​ស្ថានការណ៍ ដើម្បី​លក់​អចលនទ្រព្យ​របស់​ពួកគេ និង​កែប្រែ​នូវ​ឥរិយាបថ​ថ្មី​នាពេល​អនគ​ត ។

លោកស្រី​ថ្លែងថា “តួរ​យ៉ាង​ទីផ្សារ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កាន់តែ​មានការ​ប្រកួតប្រជែង​ខ្ពស់ ហើយ​បើសិនជា​អ្នកវិនិយោគ បានទទួល​រង​នូវ​ផលប៉ះពាល់​ក្នុង​ការលក់​នូវ​អចលនទ្រព្យ​របស់ខ្លួន ប៉ុន្តែ​ពួកគាត់​មាន​ភាពបត់បែន ដោយសារ​ពួកគាត់​បត់បែន​ទៅលើ​តម្លៃ កិច្ចសន្យា​ទិញ​លក់ និង​ផ្តល់នូវ​គុណភាព​សេវក​ម្ម ព្រម​ជាមួយនឹង​ផ្តល់នូវ​សេវាកម្ម​បន្ថែម​ទៅលើ​អចលនទ្រព្យ​របស់​ពួកគាត់” ។

លោកស្រី​បន្តថា ក្រៅពីនេះ ក៏​មានការ​ផ្តល់នូវ​សេវាកម្ម​ពិសេស​ជាច្រើន​ផ្សេងទៀត ដល់​អតិថិជន​ជា​អ្នក​ជួល ដើម្បី​រក្សា​ជួល​នៅក្នុង​អា​ផា​ម៉ិ​ន ឬក៏​រក្សា​នូវ​កំណើន​នូវ​ការលក់​របស់​អចលនទ្រព្យ​ពួកគាត់ ដែល​បាន​គ្រោងទុក។ បទពិសោធន៍ និង​ភាពបត់បែន​ថ្មី​នេះ បានធ្វើ​ឱ្យមាន​ភាពល្អប្រសើ​រ​បន្តិច ប៉ុន្តែ​យ៉ាងណា​ពួកគាត់​នូវតែ​ខិតខំ​ប្រឹងប្រែង ដើម្បី​ទាញយក​នូវ​ចំណែក​ទីផ្សារ​ឱ្យបាន​ដូចដើម (កាលពី​មិនទាន់​ទទួលរង​នូវ​ផលប៉ះពាល់)” ។ លោកស្រី​បាន​ពន្យល់​ទៀតថា “នាពេល​បច្ចុប្បន្ននេះ អ្នក​អភិវឌ្ឍន៍​គម្រោង​ភាគច្រើន ផ្តោតលើ​ការចាប់​អតិថិជន​នៅក្នុង​ស្រុក ខណៈ​អតិថិជន​នៅក្រៅ​ស្រុក គឺ​មិនទាន់មាន​ដូចដើម​នោះទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here