តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យការងាររបស់សហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលទៅលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារ Federal Reserve។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២%ដល់២០៤៤,៣៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤%ដល់២.០៥០ដុល្លារ ក្នុងមួយអោន។

តម្លៃមាសបានកើនឡើង១៣% ក្នុងឆ្នាំ២០២៣ ដែលជាកំណើនប្រចាំឆ្នាំលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២០ ហើយតម្លៃមាសត្រូវបានគេព្យាករណ៍ថា នឹងឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤នេះ ដោយសារការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៦៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាស៨៦ភាគរយកាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានធ្លាក់ថ្លៃចុះបន្តិច មកនៅត្រឹម១០២,៣៩ពិន្ទុ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានងើបឡើងដល់១០២,៤៩ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២ភាគរយ ដល់២៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ១,៧% ដល់៩៥៤,២៨ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃ palladium ធ្លាក់ចុះ៣% មកនៅត្រឹម១០៣៥,៤៩ដុល្លារក្នុងមួយអោន

LEAVE A REPLY

Please enter your comment!
Please enter your name here