តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារងើបឡើងថ្លៃ ខណៈមន្ត្រីធនាគារ Fed មិនប្រាកដថា នៅពេលណាដែលអត្រាការប្រាក់នឹងត្រូវបានកាត់បន្ថយ ហើយប្រសិនបើចាំបាច់ពួកគេអាចដំឡើងបន្ថែមទៀត។

តួយ៉ាង តម្លៃមាស Spot Gold និងតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ថ្លៃចុះមកនៅត្រឹមប្រហែល២០៤២,៥៨ដុល្លារប៉ុណ្ណោះ ក្នុងមួយអោន។

តម្លៃមាសបានកើនឡើង១៣% ក្នុងឆ្នាំ២០២៣ ដែលជាកំណើនប្រចាំឆ្នាំលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២០ ហើយតម្លៃមាសត្រូវបានគេព្យាករណ៍ថា នឹងឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤នេះ ដោយសារការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៧០ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់នៅដើមខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាស៩០ភាគរយកាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើង០,០៨៨% ដល់១០២,៤៩ពិន្ទុ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានងើបឡើងដល់កម្រិតកំពូលក្នុងរយៈពេល៣សប្តាហ៍គឺ១០២,៧៣ពិន្ទុកាលពីថ្ងៃពុធ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៥ភាគរយ មកនៅត្រឹម២៣,៦៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនធ្លាក់ចុះ០,៥% ដល់៩៨២,១៨ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃ palladium ធ្លាក់ចុះ២,២% មកនៅត្រឹម១០៧៤,៦២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here