រាជធានីភ្នំពេញទទួលបានគំរោងអភិវឌ្ឍន៍ថ្មីជាង៥០០ជាមួយទុនវិនិយោគជាង១៣០លានដុល្លារ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រាជធានីភ្នំពេញទទួលបានគម្រោងថ្មី ចំនួនជាង៥០០គម្រោងក្នុងវិស័យសំណង់ ក្នុងទុនវិនិយោគសរុបប្រមាណជាង១០០លានដុល្លារកាលពីឆ្នាំ២០២៣កន្លងមកនេះ។ នេះបើតាមការលើកឡើងពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោកបន្តថា បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចជាតិ ត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាននិងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ ក្នុងនោះ នៅរាជធានីភ្នំពេញ មានសំណង់បុរីចំនួន៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន១.៧៧៧អគារ និងបានពិនិត្យលើឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន៥៣៦គម្រោង លើផ្ទៃក្រឡាសំ ណង់សរុប២៦៩.១៦៦ម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ១៣២លានដុល្លាអាមេរិក។

លោកបន្តថា ចំពោះរោងចក្រវិនិយោគ ក្នុងរាជធានីភ្នំពេញ មានចំនួន ៧៦៣រោងចក្រ ក្នុងនោះ រោងចក្រដែលបានស្នើសុំចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគ រាជធានីភ្នំពេញមានចំនួន៨១រោងចក្រ កើនឡើង១៨រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផល សរុប ៦៥៩៣លានដុល្លាអាមេរិក កើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មាន ផលិតផលសរុប ក្នុងឆ្នាំ២០២២ កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញ ពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោ​យពេលបើកដំណើរការសេដ្ឋកិច្ច -សង្គមពេញលេញឡើងវិញ លើគ្រប់វិស័យ នារយៈពេល២ឆ្នាំចុងក្រោយនេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here