China Evergrande បរាជ័យលើកិច្ចព្រមព្រៀងតម្លៃ៥០០លានដុល្លារក្នុងការផលិតរថយន្តអគ្គិសនី

 ដោយៈគង់ ម៉ាលីនណា

 ប្រទេសចិនៈ  កិច្ចព្រមព្រៀងលក់ភាគហ៊ុន តម្លៃប្រមាណជិត ៥០០លានដុល្លារ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធChina Evergrande គឺក្រុមហ៊ុន China Evergrande New Energy Vehicle Group ជាមួយក្រុមហ៊ុនចុះបញ្ជី​នៅអាមេរិក NWTN ត្រូវបានបរាជ័យ។

យោងតាមការចុះផ្សាយពីសារព័ត៌មានReuters បានរាយការ​ណ៍ថា សុពលភាពនៃការចុះកិច្ច​ព្រមព្រៀងមួយនេះ គឺបានផុតកំណត់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែភាគីទាំងសងខាង​មិនព្រមបន្តការពន្យារពេលទិញលក់នេះ ដែលធ្វើឲ្យកិច្ចព្រមព្រៀងតម្លៃជិត ៥០០លានដុល្លារ​ត្រូវបានលុបចោល។

កាលពីខែសីហា ក្រុមហ៊ុនរថយន្តអគ្គិសនី​ របស់ក្រុមហ៊ុនមេ China Evergrande ដែលមានបំណុលវ័ណ្ឌក បានប្រកាសលក់ភាគហ៊ុនប្រហែល៦,១៨ពាន់លានហ៊ុន ទៅកាន់ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងឌូបៃNWTN ក្នុងតម្លៃសរុប ៣,៨៩ពាន់លានដុល្លារហុងកុង ឬប្រហែល៤៩៨លានដុល្លារ ប៉ុន្តែការចុះកុងត្រាជាផ្លូវការ​ មិនដែលត្រូវបានធ្វើឡើងនោះទេ ពោលវាគ្រាន់តែជាការសន្យា រវាងភាគីទាំង២ប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃហ៊ុនរបស់ក្រុមហ៊ុន China Evergrande New Energy Vehicle Group ក៏មានការធ្លាក់ចុះប្រហែល១៥%ផងដែរ បន្ទាប់ពីដំណឹង នៃការលុបចោលកិច្ចព្រមព្រៀងមួយនេះ ត្រូវបានផ្សាយជាសាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here